Monaco ប្រាប់​ថា បើ​ចង់បាន​​ Mbappe ទាល់​ហ៊ាន​ឲ្យតម្លៃ​​ខ្ពស់​កប់​ពពក

  • 2017-07-30 07:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​ជើង​ឯក​បារាំង​រដូវ​កាល​មុន​ AS Monaco FC កំណត់​តម្លៃ​ក្នុង​ការ​លក់​ចេញ​​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​ Kylian Mbappe ​រហូត​ដល់​ទៅ ​១៨០ ​​លាន​​អឺរ៉ូ។ នេះ​បើ​តាម​ប្រភព​​​​ពី​​បារាំង។

Kylian Mbappe

​ការ​កំណត់​​តម្លៃ​ខ្ពស់​បែប​នេះ​ស្រប​ពេល​ដែល​ក្លឹប​ជើង​ឯក​បារាំង​​មួយ​នេះ​កំពុង​ចរចា​លើ​កិច្ច​សន្យា​ជា​​មួយ​ Mbappe ហើយ​​ក៏​ត្រូវ​បាន​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​​ដូច​ជា​ក្លឹប Manchester City និង Real Madrid ជាដើម។

​ទោះ​ជា​យ៉ាង​ AS Monaco FC នឹង​ព្រម​លក់​កីឡាករ​រូប​នេះ ប្រសិន​ណា​មាន​ក្លឹប​ហ៊ាន​ឲ្យ​តម្លៃ​​​ទៅ​តាម​ការ​កំណត់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​