PSG យកឈ្នះ Monaco ២-១ លើកពានបើករដូវកាល Ligue 1 ប្រាំឆ្នាំជាប់គ្នា
- 2017-07-31 01:59:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG យកឈ្នះ Monaco ២-១ លើកពានបើករដូវកាល Ligue 1 ប្រាំឆ្នាំជាប់គ្នា
ចន្លោះមិនឃើញ
ក្រុមអ្នកមានបារាំង Paris Saint-Germain បានយកឈ្នះក្រុមលក់កីឡាករខ្លាំងៗអស់ Monaco ក្នុងលទ្ធផល ២-១ ក្នុងពានបើករដូវកាល Ligue 1 ដែលគេឲ្យឈ្មោះថា French Trophy of Champions។
ត្បិតតែបាត់បង់កីឡាករល្អច្រើន តែយប់មិញ Monaco ទៅវិញទេជាអ្នកបើកឆាកនាំមុខមុនដោយ ដោយកីឡាករ Djibril Sidibe នៅនាទី៣០។ ឈានដល់វគ្គទីពីរលេងបាន៦នាទីខ្សែការពារចំណូលថ្មី Dani Alves ទាត់ Free-Kick ពីចម្ងាយយ៉ាងល្អឥតខ្ចោះជួយក្រុមតាមស្មើ មុនពេល Adrien Rabiot រកបានគ្រាប់ជ័យជម្នះមួយគ្រាប់ទៀតនាទី៦៣។
សរុបទាំងឆ្នាំនេះទៀត PSG លើកពាន French Trophy of Champions ចំនួន៥ឆ្នាំជាប់ៗគ្នាហើយ នេះក៏ជាពានលើកដំបូងរបស់ Dani Alves ជាមួយក្រុមយក្សបារាំង ចាប់តាំងពីផ្ទេរចេញពី Juventus៕
ចុចអាន៖
ក្រោយបដិសេធម្តងជាពីរដង Man Utd ចុងក្រោយជិតទិញបានខ្សែបម្រើឆ្នើមមួយទៀត
Monaco ប្រាប់ថា បើចង់បាន Mbappe ទាល់ហ៊ានឲ្យតម្លៃខ្ពស់កប់ពពក