៤ ចំណុចពី iPhone 7s នឹងទាក់ចិត្តអ្នកកំពុងរកទិញ iPhone 7 ធម្មតា
- 2017-07-31 02:29:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចពី iPhone 7s នឹងទាក់ចិត្តអ្នកកំពុងរកទិញ iPhone 7 ធម្មតា
ចន្លោះមិនឃើញ
នៅសល់ប្រហែលជាង ២ ខែទៀត វត្តមានស្មាតហ្វូន iPhone 7s/7s Plus ក៏ដូចជា iPhone 8 នឹងបង្ហាញខ្លួនជាផ្លូវការ។ ដោយឡែកក្នុងថ្ងៃនេះ មានការបង្ហាញចេញនូវចំណុចពិសេស ៤ យ៉ាងដែលល្បីថានឹងមាននៅលើ iPhone 7s/7s Plus ហើយរំពឹងមានភាពប្រសើរជាងឆ្ងាយធៀបនឹង iPhone 7/7 Plus បច្ចុប្បន្ន។
១. ពង្រឹងបន្ថែមសមត្ថភាពកាមេរ៉ា:
ចំពោះ iPhone 8 រំពឹងមានបច្ចេកវិទ្យាបន្ថែមការថតរូបបែប 3D/AR ប៉ុន្តែ iPhone 7s/7s Plus គេមិនទាន់ច្បាស់ថាមាន ឬអត់នោះទេ ដោយគ្រាន់ដឹងថាសមត្ថភាពកាមេរ៉ានឹងមានភាពប្រសើរជាងធៀបនឹង iPhone 7 ធម្មតា នេះបើយោងតាមរបាយការណ៍ចុះផ្សាយកាលពីដើមឆ្នាំពីសារព័ត៌មានប្រទេសជប៉ុន Mac Otakara។ ម្ល៉ោះហើយអ្នកប្រើ iPhone 7s ក្នុងពេលខាងមុខ ទំនងជាទទួលបានបទពិសោធន៍នៃការថតរូបកាន់តែវិសេសវិសាលមួយកម្រិតថែមទៀត។
២. បន្ទះឈីប A11 SoC:
iPhone 7/7 Plus បំពាក់នូវបន្ទះឈីប Apple A10 ដែលមាន CPU ៤ គ្រាប់ល្បឿន 2.34GHz ហើយ GPU ប្រភេទ PowerVR Series 7XT ៦ គ្រាប់ ជំរុញឲ្យល្បឿនបង្ហាញនៃក្រាហ្វិកធ្វើបានល្អមែនទែន។ មិនទាន់ដល់ទីបញ្ចប់នោះទេ រៀងរាល់ឆ្នាំ Apple នឹងវិវត្តបន្ទះឈីបជំនាន់ថ្មី ឡើងមួយស៊េរី ជាហេតុសំណាងល្អដល់ iPhone 7s/7s Plus ក៏បានទទួលអត្ថប្រយោជន៍នៃឈីប A11 ផងដែរ។ ដូច្នោះល្បឿនដំណើរការរបស់វា នឹងលឿនប្រសើរជាង iPhone 7។
៣. មុខងារសាកថ្មឥតខ្សែ:
កន្លងទៅមានការលេចឮចេញពី CEO ក្រុមហ៊ុន Wistron ដែលជាដៃគូផ្គត់ផ្គង់ផលិត iPhone បានឲ្យដឹងថា យ៉ាងហោចណាស់ iPhone 7s Plus នឹងមានមុខងារសាកថ្មឥតខ្សែ Wireless Charging។ មុខងារនោះក៏មិនខុសពីស្មាតហ្វូន Android ដទៃទៀតដែរ ខណៈវាពុំប្រើប្រាស់ខ្សែសាក Lightning ទៀតនោះឡើយ។ អាចនិយាយថាថ្មីសម្រាប់អ្នកប្រើ iPhone ប៉ុន្តែជាមុខងារសាមញ្ញមួយ ដែលអ្នកប្រើ Android ធ្លាប់សាកល្បងរាប់ឆ្នាំមកហើយ។
៤. បច្ចេកវិទ្យា True Tone Display:
របាយការណ៍ចុះផ្សាយពីក្រុមការងារ Barclays បានឲ្យដឹងថា ដោយទោះបីជា iPhone 7s/7s Plus រក្សាទំហំអេក្រង់ ៤,៧/៥,៥ អ៊ីញ ហើយគ្មានអេក្រង់ពេញ ដូច iPhone 8 ក្ដី ប៉ុន្តែ Apple នឹងផ្ដល់ឱកាសឲ្យទទួលបាននូវបច្ចេកវិទ្យាថ្មី True Tone Display ដែលចម្លងចេញពីថេបប្លែត iPad Pro។ បច្ចេកវិទ្យានេះ នឹងប្ដូរពណ៌អេក្រង់ផ្អែកទៅតាមបរិស្ថានជុំវិញខ្លួន ផ្ដល់ឲ្យការសម្លឹងមើលទៅអេក្រង់ទូរសព្ទ មានភាពច្បាស់ត្រជាក់ភ្នែកនៅគ្រប់ទីកន្លែង។
ជាន័យរួមសម្រាប់អ្នកកំពុងមានបំណងចង់ទិញ iPhone 7/7 Plus ក្នុងពេលឥឡូវនេះ បើមិនប្រញាប់ សូមគិតសារជាថ្មី ហើយយល់ល្អគួរចាំទិញ iPhone 7s/7s Plus វិញ ខណៈបើអ្នកមិនចង់ចំណាយលុយច្រើនលើ iPhone 8៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖