Lexus RX 300 មាន​ប៉ុន្មាន​ស៊េរី​ឆ្នាំ ខុស​គ្នា​​ត្រង់​ណា​ខ្លះ?

  • 2017-07-31 03:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​បាន​ប្រិយមិត្ត​បាន​ដឹង​ខ្លះៗ​ហើយ​ពី​ប្រវត្តិ​នៃ​រថយន្ត​ Lexus RX ដែល​មាន​ចែក​ចេញ​ជា​ច្រើន​ស៊េរី​ និង ច្រើន​ប្រភេទ។ ថ្ងៃ​នេះ​មក​តាម​ដាន​​​លម្អិត​ពី​​ប្រភេទ Lexus RX 300 វិញ​ម្ដង​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ។

Lexus RX 300 មាន​ចែក​ចេញ​ជា​ ៣ ស៊េរី​ឆ្នាំ​ខុស​ៗ​គ្នា​ដោយ​រួម​មាន៖

ស៊េរី​ឆ្នាំ​ ១៩៩៩

​​​Lexus RX 300ស៊េរី​ឆ្នាំ​ ១៩៩៩ បាន​ចេញ​លក់​ចាប់​ពី​ឆ្នាំ​ ១៩៩៨ ដល់ ឆ្នាំ​ ២០០៣ ដោយ​មាន​បំពាក់​ម៉ាស៊ីន V-6 ​ទំហំ​ ៣,០ លីត្រ មាន​ប្រព័ន្ធ​បើក​បរ​​ប៉ុង​មួយ (Front-Wheel-Drive)។ ប្រអប់លេខ​វិញ​​ជា​ប្រភេទ​អូតូ​មាន​ ៤ វគ្គ​ ដោយ​រួម​មាន​ "Snow Mode” អាច​បើកបរ​លើ​ស្ថានភាព​ផ្លូវ​មាន​ព្រិល​បាន​ល្អ។ ប្រព័ន្ធ​សំឡេង​ Pioneer ដែល​មាន​ឧបករណ៍​បំពង​សំឡេង​ចំនួន​ ៧ មាន​ជា​ប្រភេទ​ស្តង់ដារ​លើ​រថយន្ត​នេះ។

នៅ​ផ្នែក​ខាង​ក្នុង​វិញ​​មាន​ការ​រចនា​ដោយ​ប្រើ​ឈើ​ Walnut, មាន​កៅអី​អង្គុយ​ពីរ​ជួរ រួម​ទាំង​មាន​​ឃ្លុប​ដាក់​ឥវ៉ាន់​នៅ​ខាង​ក្រោយ​យ៉ាង​ទូលាយ។ តាប្លូ​ដែល​នៅ​ចំ​កណ្ដាល​ជា​ប្រភេទ LCD អាច​បង្ហាញ​ទិន្នន័យ​សម្រាប់​ការ​ចាក់​ចម្រៀង, អាកាសធាតុ និង ទិន្នន័យ​នៃ​ការ​បើកបរ។ ​​​​កៅអី​អង្គុយ​ជួរ​ខាង​ក្រោយ​ក៏​អាច​សម្រួល​ទៅ​មុខ​ទៅ​ក្រោយ និង អាច​បត់​ចុះ​ក្រោយ​បាន​ដើម្បី​ពង្រីក​ទីតាំង​ឃ្លុប​សម្រាប់​ដាក់​ឥវ៉ាន់។

មុខងារ​សុវត្ថិភាព​រួម​មាន​ពោង​សុវត្ថិភាព​សម្រាប់​​កៅអី​អង្គុយ​ខាង​មុខ, ពោង​សុវត្ថិភាព​នៅ​ផ្នែក​ចំហៀង​សម្រាប់​កៅអី​អង្គុយ​ខាង​មុខ, Anti-Lock Brake, ធ្នឹម​​ទប់​ទល់​នឹង​ការ​ប៉ះទង្គិច​ពី​ចំហៀង និង ឧបករណ៍​សម្រាប់​កល់​ក្បាល​ចំនួន​ ៥។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ជម្រើស​សម្រាប់​បន្ថែម​មុខងារ​ Vehicle Stability Control (រក្សា​លំនឹង​រថយន្ត) និង Electronic Stability Program (មុខងារ​រក្ស​លំនឹង​អេឡិចត្រូនិក) ផង​ដែរ។

តាម​ការ​អះអាង​ពី​រោងចក្រ​ថា​រថយន្ត​នេះ​អាច​បើក​បរ​នៅ​ល្បឿន​អតិបរមា​ ១៨០ គ.ម/ម៉។ ចំពោះ​ការ​ធ្វើ​តេស្ត​លើ​កម្រិត​ស៊ី​ប្រេង​ឥន្ធនៈ​វិញ​លទ្ធផល​ឃើញ​ថា​មួយ​លីត្រ​អាច​បើក​បាន​ចម្ងាយ​ផ្លូវ​ជា​មធ្យម​ ៨,៩ គីឡូម៉ែត្រ។ ​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ទំហំ​ ៦៥ លីត្រ អាច​ធ្វើ​ដំណើរ​ជា​មធ្យម​បាន​ ៤៨៩ គ.ម សម្រាប់​ការ​ចាក់​មួយ​ពេញ។

​​​​​​​ស៊េរី​ឆ្នាំ​ ២០០០

ឆ្នាំ​ ២០០០ រថយន្ត​ម៉ូដែល RX 300 នេះ​ទទួល​បាន​ការ​អាប់ដេត​ថ្មី​​លើ​ផ្នែក​ចង្កៀង​ខាង​មុខ និង ចង្កៀង​ខាង​ក្រោយ​ រួម​ជា​មួយ​នឹង​ជម្រើស​អំពូល​ប្រភេទ HID (High-Intensity Discharge) ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​កែ​សម្រួល​បន្ថែម​ប្រព័ន្ធ​ប្រាប់​ទិស​ដៅ​ ហើយ​មាន​បន្ថែម​ជម្រើស​ពណ៌​​ក្រហម​សម្រាប់​រូបរាង​ខាង​ក្រៅ។ ក្រៅ​ពី​ចំណុច​ទាំង​នេះ​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​ ដូច​គ្នា​នឹង​ស៊េរី​ឆ្នាំ​ ១៩៩៩ ដែរ។

​​​​​​​ស៊េរី​ឆ្នាំ​ ២០០៣

Lexus RX 300ស៊េរី​ថ្មី​ឆ្នាំ​ ២០០៣ បាន​បង្ហាញ​ខ្លួន​​លើ​ទីផ្សារ​អឺរ៉ុប​ និង អាស៊ាន​​ នៅ​ដើម​ឆ្នាំ​ ២០០៣ ផលិត​នៅ​ប្រទេស​ជប៉ុន។ RX 300 ស៊េរី​នេះ​មាន​តែ​ជម្រើស​​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ (All-Wheel-Drive) តែ​ប៉ុណ្ណោះ ដោយ​មាន​ម៉ាស៊ីន​ V6 ទំហំ​ ៣,០ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ២២០ សេះ។ ក្រៅ​ពី​ប្រព័ន្ធ​បើកបរ​ស៊េរី​ឆ្នាំ​ ២០០៣ នេះ​មិន​មាន​​ណា​ទៀត​ដែល​ខុស​គ្នា​ពី​ស៊េរី​ឆ្នាំ​ ១៩៩៩ និង ឆ្នាំ ២០០០ នោះ​ឡើយ៕

ចុចអាន៖

​​

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង