ទើបអាយុ​ ១​ខួបទេ តែ PaoPao អាច​រក​លុយ​ជូន​មូលនិធិសប្បុរសធម៌រាប់ម៉ឺនដុល្លារ

  • 2017-07-31 23:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​សប្បុរសធម៌​មួយ​បាន​បង្កើត​ឡើង​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​កុមារ​ជា​​ច្រើន​នាក់​ ដែល​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ និង​ខ្វះខាត​ក្នុង​ការ​ព្យាបាលជំងឺ។

“Hug of Hope” គឺ​ជា​កម្មវិធី​សប្បុរស​ធម៌​ រៀប​ចំ​ឡើង​ដោយ​មូលនិធិ​មន្ទីរ​ពេទ្យ​ដើម្បី​ជួយ​កុមារ​ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ថៃ ២​ថ្ងៃ​ជាប់​គ្នា​ គឺ​កាល​ពី​ថ្ងៃ​២៩​ និង​ ៣០​ ខែ​កក្កដា​ សប្ដាហ៍​មុន។ គោល​បំណង​របស់​កម្មវិធី​នេះ​ គឺ​ដើម្បី​ប្រមូល​ថវិកា​ជួយ​កុមារៗមាន​ជំងឺ​ទាំង​ឡាយ​ ដែល​មកសម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ។

ជា​កាយ​វិការ​មនុស្ស​ធម៌​ដ៏​អស្ចារ្យ​មួយ​ ដែល​កុមារី​តូច​ទើប​មាន​អាយុ​ ១​ខួប​ ប៉ុន្តែ​បាន​ចូលរួម​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​កម្មវិធី​នេះ។ អ្នក​ចូលរួម​ បើ​សិន​ចង់​ឱប​ក្មេង​តូច​ PaoPao ពួកគេ​ត្រូវ​ដេញ​ថ្លៃ​ ដើម្បី​មាន​ឱកាស​ឱប​ក្មេង​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​រូបនេះ។

ដោយឡែក​ ថវិកា​ដែល​ប្រមូល​បាន​ ក្នុង​ថ្ងៃ​ទី​ ១​ គឺ​បាន​ចំនួន​ ៤៥០ ០០០ បាត (ប្រមាណជាង​ ១៣ ៥០០ដុល្លារ) និង​ថ្ងៃ​ទី​ ២​បាន​ចំនួន​ ៥០០ ០០​បាត (ប្រមាណជាង​ ១៥ ០០០ដុល្លារ)។ ដូចនេះ​សរុប​ថវិកា​ដែល​ប្រមូល​បាន​ ទាំង​ ២​ថ្ងៃ​ គឺ​មាន​ចំនួន​ ៩៥០ ០០០បាត (ប្រមាណជាង ២៨ ៥០០ដុល្លារ)។

តារា​ស្រី​ Gubgib ក្នុង​នាម​ជា​ម្ដាយ​បាន​និយាយ​ថា​ ខ្លួន​ចង់​បង្រៀន​កូន​ ឲ្យ​ចេះ​លះបង់​ និង​ចេះ​ចែករំលែក​ក្ដី​ស្រលាញ់​ជាមួយ​មិត្តភ័ក្ដិ​ជុំវិញ​ពិភពលោក​ ហើយ​នាង​ផ្ទាល់​តែង​បណ្ដុះ​កូន​ពី​តូច​ទៅ​ ដើម្បី​ឲ្យ​ក្មេង​ធ្លាប់​ជាមួយ​សុជីវធម៌​នេះ៕

ចុចអាន៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី