Apple ទទួលបានសិទ្ធិធ្វើតេស្ត 5G សម្រាប់ iPhone ជំនាន់ក្រោយ

  • 2017-07-31 14:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទទួលបានអជ្ញាប័ណ្ណពីគណៈគម្មាធិការគ្រប់គ្រងប្រព័ន្ធទំនាក់ទំនងសហព័ន្ធអាមេរិកហៅកាត់ថា FFC ដើម្បីធ្វើតេស្តប្រព័ន្ធអ៊ីនធើណិត 5G (5th Generation)ក្នុងវិសាលគមពី ២៨ជីហ្កាហឺត (GHz) ទៅ ៣៩ ជីហ្កាហឺត (GHz)។

Apple ទំនងជានឹងនាំយកបច្ចេកវិទ្យាទំនាក់ទំនងតាមរលកអាកាសកម្រិតខ្ពស់ចុងក្រោយនេះសម្រាប់ iPhone ជំនាន់ក្រោយរបស់ខ្លួននៅឆ្នាំ ២០១៩ ឬ ២០២០។ ប្រព័ន្ធអ៊ីនធើណិត 5G មានល្បឿនលឿនជាង 4G ពោលគឺរលកសញ្ញាមីល្លីម៉ែត្ររបស់វាប្រតិបត្តិការណ៍ក្នុងល្បឿនពី ៣០ ជីហ្កាហឺត ទៅ ៣០០ ជីហ្កាហឺតដោយកាត់បន្ថយភាពយឺតយ៉ាវក្នុងការបញ្ជូនទិន្នន័យ ។

គួរបញ្ជាក់ថា ប្រព័ន្ធ 5G កំពុងអភិវឌ្ឍនៅឡើយនិងមិនទាន់ធ្វើតេស្តនោះទេ ។ ថ្វីបើក្រុមហ៊ុនមួយចំនួនធ្លាប់ចាប់ផ្តើមសាកល្បងធ្វើតេស្តពីមុនក៍ដោយ ៕

ប្រែសម្រួល៖ សិរីបុទ្រ