ស្រ្តីម្នាក់កែសម្ផស្ស ផ្លាស់ប្តូរមុខមាត់ថ្មី ដើម្បីគេចពីបំណុល រាប់លានដុល្លារ

  • 2017-08-01 02:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • នាង​បាន​វះកាត់​កែសម្ផស្ស ហើយ​ក៏​គេចខ្លួន​បាត់​តែម្ដង កាល​ពី​ដើម​ឆ្នាំ
  • នាងបាន​ខ្ចី​កាត​ធនាគារ​ពី​គេ ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ថ្មី​របស់​នាង
  • នាង​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​អ្នក​ផ្សេង

ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ទៅ​វះ​កាត់​កែសម្ផស្ស​ដើម្បី​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី បន្ទាប់​ពី​ត្រូវ​បាន​បញ្ជា​ដោយ​តុលាការ​មួយ នៅ​ក្នុង​ទីក្រុង Wuhan ឲ្យ​បង់​ប្រាក់​បំណុល​ចំនួន ២៥ លាន​យ័ន ឬ​ប្រហែល​ជិត ៤ លាន​ដុល្លារ​អាមេរិក។

ស្រ្តីឈ្មោះ Zhu Najuan

ដោយ​ក្ដី​សង្ឃឹម​ថា នឹង​អាច​លាក់​អត្តសញ្ញាណ​ពី​តុលាការ និង​ម្ចាស់​បំណុល​របស់​នាង ស្រ្តី​វ័យ ៥៩ ឆ្នាំ មាន​ឈ្មោះ​ថា Zhu Najuan ខាងលើ បាន​វះកាត់​កែសម្ផស្ស ហើយ​ក៏​គេចខ្លួន​បាត់​តែម្ដង កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា នាង​ត្រូវ​បាន​ប៉ូលិស​នៅ​​ទីក្រុង Shenzhen ឃាត់​ខ្លួន​បាន​វិញ នៅ​ខែ​កក្កដា។ នៅ​ពេល​ដែល​អាជ្ញាធរ​មក​ពី​ទីក្រុង Wuhan ទៅ​ទទួល​នាង ពួកគេ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នូវ​អ្វី​ដែល​ពួកគេ​បាន​ឃើញ។

«យើង​ពិត​ជា​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​នៅ​កន្លែង​កើតហេតុ។ នាង​មើល​ទៅ​ដូច​អាយុ ៣០ ឆ្នាំ ហើយ​ខុសប្លែក​ពី​រូបថត​ដែល​យើង​មាន»។ នេះ​បើ​តាម​សម្តី​មន្រ្តី​ប៉ូលិស​ចិន​ម្នាក់ ប្រាប់​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua។

យ៉ាងណាក៏ដោយ ស្រ្តី​ឈ្មោះ Zhu បាន​សារភាព​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​រត់​គេច​ខ្លួន​នេះ នាង​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​អ្នក​ផ្សេង ដើម្បី​ទិញ​សំបុត្រ​រថភ្លើង និង​បាន​ខ្ចី​កាត​ធនាគារ​ពី​គេ ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ថ្មី​របស់​នាង៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង