ហេតុផលសំខាន់ ៣យ៉ាង ធ្វើឲ្យអត្រាកំណើតនៅកូរ៉េខាងត្បូង ធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន

  • 2017-07-31 03:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​នេះ នឹង​ក្លាយ​ជា​អត្រា​យឺត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក
  • ទារក​ប្រហែល ៣៦០ ០០០ នាក់ នឹង​ត្រូវ​កើត​នៅ​ឆ្នាំ ២០១៧ នេះ
  • កូរ៉េខាងត្បូង បាន​ចំណាយ​ប្រាក់​ប្រហែល ៧០ ពាន់​លាន​ដុល្លារ ដើម្បី​ព្យាយាម​បង្កើន​អត្រា​កំណើត

ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​នេះ នឹង​ក្លាយ​ជា​អត្រា​យឺត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ទោះ​បី​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​វា​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​កូរ៉េខាងត្បូង។

ទារក​ប្រហែល ៣៦០ ០០០ នាក់ នឹង​ត្រូវ​កើត​នៅ​ឆ្នាំ ២០១៧ នេះ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់ នៃ​ប្រជាជន​វ័យ​ចំណាស់​ទៅ​លើ​សេដ្ឋកិច្ច។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​មន្ត្រី​បាន​ស្ដីបន្ទោស​លើ​ការ​កើន​ឡើង នៃ​អត្រា​គ្មាន​ការងារ​ធ្វើ​របស់​យុវវ័យ។ ប៉ុន្តែ គូ​ស្វាមីភរិយា​ជា​ច្រើន​និយាយ​ថា ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ រួម​ទាំង​ថ្លៃ​ផ្ទះ និង​តម្លៃ​អប់រំ បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​មាន​គ្រួសារ​ធំ​មួយ មិនមែន​ជា​ជម្រើស​ល្អ​ឡើយ។

គួរ​បញ្ជាក់​ថា វា​ជា​លើក​ដំបូង​ហើយ​ដែល​ចំនួន​កំណើត​ក្នុង​មួយ​ឆ្នាំ​របស់​កូរ៉េខាងត្បូង បាន​ធ្លាក់​ចុះ​ក្រោម ៤០០ ០០០ នាក់។

កូរ៉េខាងត្បូង បាន​ចំណាយ​ប្រាក់​ប្រហែល ៧០ ពាន់​លាន​ដុល្លារ ដើម្បី​ព្យាយាម​បង្កើន​អត្រា​កំណើត ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដូចជា ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ទារក បន្ថែម​ថ្ងៃ​ឈប់​សម្រាក និង ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​អត់​កូន​ជាដើម។

ក្រុម​មន្ត្រី​កូរ៉េខាងត្បូង មាន​ការ​ភ័យខ្លាច​ថា អត្រា​កំណើត​ទាប អាច​កាត់​បន្ថយ​ចំនួន​ប្រជាជន​ធ្វើ​ការ និង​បង្កើន​ការ​ចំណាយ​លើ​សុខុមាលភាព​ច្រើន សម្រាប់​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ចាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សក្ដានុពល​នៃ​កំណើន​សេដ្ឋកិច្ច៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម