ស្ពានយោលវែងបំផុត​ក្នុងលោក​បើកសម្ពោធហើយ អ្នកដំណើរ​ល្មមៗឆ្លង ប្រហោងពោះ

  • 2017-07-31 02:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​យោល​វែង​​បំផុត​របស់​ពិភព​​លោក​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​ស្វីស​​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ ដោយ​ទទួល​បាន​ការ​អបអរ​សាទរ​ពី​មនុស្ស​ជា​ច្រើន ពិសេស​អ្នក​​ឡើង​ភ្នំ។

ស្ពាន​នេះ​មាន​ឈ្មោះ Europabrucke (Europe Bridge) មាន​ប្រវែង ៤៩៤​ម៉ែត្រ​ កម្ពស់​ពី​ដី ៨៥​ម៉ែត្រ ស្ថិត​នៅ​ក្បែរ​ទីក្រុង Zermatt សម្រាប់​ឆ្លង​កាត់​ជ្រោះ Grabengufer។ ក្រុម​ប្រឹក្សា​អ្នក​ទេសចរ Zermatt ​អះអាង​ថា វា​ជា​ស្ពាន​វែង​ជាង​គេ​បំផុត​ក្នុង​លោក ហើយ​វែង​ជាង​​ស្ពាន​យោល​នៅ​អូស្ត្រាលី Reutte ទៅ​ទៀត​ដែល​មាន​ប្រវែង ៤០៥​ម៉ែត្រ កម្ពស់ ១១០​ម៉ែត្រ។

បើ​តាម​ប្រភព BBC ស្ពាន Europabrucke ត្រូវ​បាន​សាង​សង់​ជំនួស​ស្ពាន​ចាស់​ដែល​បាន​ខូច​ខាត​ដោយ​សារ​ធ្លាក់​ថ្ម​លើ​កាល​ឆ្នាំ ២០១០​។ វា​មាន​ទម្ងន់ ៨តោន ​បំពាក់​ប្រព័ន្ធ​ការ​ពារ​មិន​ឲ្យ​យោល​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ