ឪពុកកូនក្រមុំត្រូវរន្ទះបាញ់ ពេល​កំពុងជូនពរកូនប្រុសស្រី

  • 2017-07-13 02:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ពិធី​អាពាហ៍ពិពាហ៍​ធ្វើ​​នៅ​ចម្ការ​ផ្លែ​ប៉ោម​របស់​ឪពុក
  • រន្ទះ​បាញ់​ពេល​ឪពុក​សរសើរ​កូនប្រសា​ថា អ្នក​ជា​មនុស្ស​សំណាង
  • សំណាង​ល្អ​ត្រូវ​របួស​ដៃ មិន​ប៉ះពាល់​ជីវិត

ការ​ជ្រើស​ថ្ងៃ​ខែ​រៀប​អាពាហ៍ពិពាហ៍ គឺ​គេ​ជ្រើស​រើស​យក​ថ្ងៃ​ជោគ​ ថ្ងៃ​ជ័យ ​ថ្ងៃ​សិរីសួស្ដី​សម្រាប់​កូន​កំលោះ​កូន​ក្រមុំ​ឲ្យ​​រក​ស៊ី​មានបាន និង​រួម​រស់​នៅ​​ជាមួយ​គ្នា​ប្រកប​ដោយ​​សុភមង្គល​ជា​រៀង​រហូត។

ឪពុក និង​កូន​ស្រី

​ចំណែក​រឿង​រ៉ាវ​ខាង​ក្រោម​នេះ ​ជា​ហេតុ​ការណ៍​​មិន​នឹក​ស្មាន​ ព្រោះ​ឪពុក​កូន​ស្រី​​ត្រូវ​រន្ទះ​បាញ់ ខណៈ​ពេល​ថ្លែង​សន្ទរកថា​ជូន​ពរ​ភ្ញៀវ​កិត្តិយស ​និង​កំលោះ​កូន​ក្រមុំ។

ឪពុក​កូន​ក្រមុំ​លោក JP Nadeau ​ត្រូវ​​​គេ​រាយការណ៍​ថា ត្រូវ​​រន្ទះ​បាញ់​ក្នុង​ពិធី​រៀប​ការ​កូន​ស្រី​ក្នុង​ចម្ការ​ផ្លែ​ប៉ោម​នៅ​ខេត្ត New Brunswick ប្រទេស​កាណាដា កាល​ពី​សប្ដាហ៍​មុន។ សម្ដី​ចុង​ក្រោយ​របស់​ឪពុក​រូប​​នេះ​បាន​ផ្ញើ​​សារ​​​ទៅ​កាន់​​កូន​ប្រសា​គឺ "​អ្នក​ពិត​ជា​មាន​សំណាង​ណាស់​ កូន​ប្រុស, ផាំង​"។

ជា​លទ្ធ​ផល​គាត់​បាន​របួស​ដៃ តែ​​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ ខណៈ​ដុំ​ពពក​ប្រមូល​ផ្ដុំ​ពូន​គ្នា​ទៅ​ជា​ដុំ​ខ្មៅ​រក​ភ្លៀង​នៅ​ពីលើ​ពិធី​កាល​ពី​ថ្ងៃ​ទី ៨​ កក្កដា។ ពេល​កើត​ហេតុ លោក​កាន់​ក្បាល​​មេក្រូ ស្រាប់​តែ​រន្ទះ​បាញ់​មក​ដៃ​​លោក​ធ្វើ​ឲ្យ​ចេញ​ផ្កា​ភ្លើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ​ប៉ុន្តែ​កម្មវិធី​មិន​បាន​បញ្ឈប់​ទេ​ គឺ​ដំណើរ​ការ​រហូត​ដល់​ចប់​ទាំង​អារម្មណ៍​​​ស្លន់​ស្លោ​​​ស្ទើ​គ្រប់​គ្នា។

លោក Nadeau ​និយាយ​​ប្រាប់​ថា ​ខ្លួន​​ជា​មនុស្ស​​មិន​មាន​សំណាង ព្រោះ​កាល​ឆ្នាំ ២០១៥ ​លោក​បាន​ធ្វើ​ការ​នៅ​លើ​នាវា​កម្សាន្ត​មួយ​ ក៏​ត្រូវ​ភ្លើង​ឆេះ​​នៅ​ក្បែរ​កោះ Falkland តែ​​បាន​ទ័ព​អាកាស​​អង់គ្លេស​​ជួយ​សង្គ្រោះ​ទាន់​ពេល៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី