ឌូតឺតេ បញ្ជាឲ្យបាញ់សម្លាប់ចៅហ្វាយក្រុងពាក់ព័ន្ធនឹងគ្រឿងញៀន កក្រើកហ្វីលីពីន
- 2017-07-31 03:16:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ បញ្ជាឲ្យបាញ់សម្លាប់ចៅហ្វាយក្រុងពាក់ព័ន្ធនឹងគ្រឿងញៀន កក្រើកហ្វីលីពីន
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ បានចោទប្រកាន់ចៅហ្វាយក្រុងម្នាក់ថា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ហើយក៏ត្រូវប៉ូលិសបាញ់សម្លាប់តែម្ដង។
លោក Reynaldo Parojinog ជាចៅហ្វាយក្រុង Ozamiz លើកោះ Mindanao ត្រូវបានសម្លាប់រួមទាំងប្រពន្ធ អមជាមួយមនុស្ស ១០នាក់ផ្សេងទៀតនៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីប៉ូលិសទទួលបានបញ្ជា។ ក្នុងនោះក៏មានប៉ូលិសខ្លះត្រូវបានសន្តិសុខចៅហ្វាយក្រុងបាញ់សម្លាប់វិញដែរ។
អ្នកនាំពាក្យរបស់ប្រធានាធិបតីអះអាងថា លោក Parojinogs បានជាប់ឈ្មោះក្នុងបញ្ជីខ្មៅជួញដូរគ្រឿងញៀនខុសច្បាប់របស់ ឌូតឺតេ យូរមកហើយ។ ចំណែកបងប្អូនប្រុសរបស់ចៅហ្វាយក្រុងដដែល ក៏ត្រូវបាញ់សម្លាប់នាព្រលឹមថ្ងៃកើតហេតុដែរ ក្នុងទីក្រុង Ozamiz។ ឯកូនស្រីចៅហ្វាយក្រុង ជាចៅហ្វាយក្រុងរង ត្រូវបានចាប់ខ្លួន ហើយប្រឈមនឹងមុខច្បាប់ករណីគ្រឿងញៀនដូចគ្នា។
មនុស្សប្រមាណ ៧ ០០០នាក់ ត្រូវបានអាជ្ញាធរហ្វីលីពីនបាញ់សម្លាប់នៅក្រៅប្រព័ន្ធតុលាការដោយចោទថា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ចាប់តាំងពីលោក ឌូតឺតេ ដាក់ចេញច្បាប់សង្គ្រាមប្រឆាំងគ្រឿងញៀនកាលពីខែកក្កដាឆ្នាំ ២០១៦មក៕
ចុចអាន៖
ឌូតឺតេ គំរាមចៅហ្វាយខេត្តក្រុងស្ថិតក្នុងបញ្ជីខ្មៅគ្រឿងញៀនថា «ចង់លាលែង ឬចង់ស្លាប់»?
ឌូតឺតេ សន្យាសម្លាប់កូនខ្លួនឯង បើសិនមានពាក់ព័ន្ធគ្រឿងញៀន
ឌូតឺតេ ចង់ស្នើច្បាប់ដាក់ពន្ធនាគារកុមារចាប់ពីអាយុ ៩ឆ្នាំឡើងទៅ