ភ្ញាក់ផ្អើល! ទីក្រុងមួយ មាន​ភាសា​និយាយ​រហូតដល់ទៅ ១៤០ភាសា

  • 2017-07-31 02:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កំណើន​ប្រជាពលរដ្ឋ​ថ្មី មាន​ជាង ១០០ ០០០ នាក់​ក្នុង​មួយ​ឆ្នាំ
  • ទីក្រុងនេះ​ល្បីល្បាញ​ខាង​ស្វាគមន៍​ពហុ​វប្បធម៌ និង​សម្បូរ​ពូជសាសន៍​ចម្រុះ​ជាច្រើន
  • វា​ស្អាត វា​មាន​សុវត្ថិភាព ហើយ​វា​ជា​មជ្ឈមណ្ឌល​នៃ​ការ​ច្នៃប្រឌិត មនោគម​និយម ហើយ​ថែម​ទាំង​ស្រស់​ស្អាត​ទៀត​ផង

ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​មួយ​របស់​ប្រទេស​កាណាដា កំពុង​តែ​បន្ត​កើន​ឡើង ខណៈ​កំណើន​ប្រជាពលរដ្ឋ​ថ្មី មាន​រហូត​ដល់​ទៅ​ជាង ១០០ ០០០ នាក់​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​កំណើន​ប្រជាពលរដ្ឋ ដែល​បាន​បន្ត​កើន​ឡើង មិន​បាន​ផ្លាស់ប្ដូរ​លក្ខណៈ​របស់​ទីក្រុង​មួយ​នេះ​ឡើយ។

ទីក្រុង Toronto ល្បីល្បាញ​ខាង​ស្វាគមន៍​ពហុ​វប្បធម៌ និង​សម្បូរ​ពូជសាសន៍​ចម្រុះ​ជាច្រើន ត្រូវ​បាន​គេ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រើ​ការ​និយាយ រហូត​ដល់​ទៅ ១៤០ ភាសា​ឯណោះ។ ទីក្រុង​នេះ​ក៏​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាង​ច្រើន ទៅ​លើ​ការ​ដឹក​ជញ្ជូន​សាធារណៈ និង បច្ចេកវិទ្យា ដែល​ធ្វើ​ឲ្យ​ទីក្រុង​ធំ​បំផុត​របស់​កាណាដា​នេះ កាន់តែ​ទាក់ទាញ​ដល់​អ្នក​ចំណូល​ថ្មី។

ទោះ​បី​ជា​យ៉ាង​ណា វា​អាច​ត្រូវ​ការ​ពេល​វេលា​ខ្លះ ដើម្បី​ពេញចិត្ត​នូវ​អ្វី​ដែល​ទីក្រុង Toronto មាន។ នេះ​បើ​តាម​សម្ដី​អ្នក​ស្រុក Toronto ម្នាក់ ឈ្មោះ Alyssa James។

ចំណែក​ឯ​សហគ្រិន​កាដាណា លោក Bruce Poon Tip ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​ខាង​លើ អស់​រយៈពេល ២៧ ឆ្នាំ​មក​ហើយ បាន​ឲ្យ​ដឹង​ថា «ពួកគេ​មិន​មក​រស់​នៅ​ទីនេះ​ដើម្បី មាត់ទឹក ឬ ឆ្នេរ​សមុទ្រ​ឡើយ ព្រោះ​យើង​មិន​នៅ​ក្បែរ​មហាសមុទ្រ​ឡើយ ប៉ុន្តែ​យើង​មាន​បឹង​ដ៏​អស្ចារ្យ»។

លោក Bruce បាន​បន្ថែម​ថា «ទីក្រុង Toronto បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ជាមួយ​នឹង​ការ​រស់នៅ​បែប​សាមញ្ញ។ វា​ស្អាត វា​មាន​សុវត្ថិភាព ហើយ​វា​ជា​មជ្ឈមណ្ឌល​នៃ​ការ​ច្នៃប្រឌិត មនោគម​និយម ហើយ​ថែម​ទាំង​ស្រស់​ស្អាត​ទៀត​ផង។ មិនតែប៉ុណ្ណោះ វា​ពោរពេញ​ទៅ​ដោយ​វប្បធម៌ មនុស្ស និង​គំនិត​យ៉ាង​សម្បូរ​បែប»៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម