Muller ប្រាប់​ James មិន​បាច់​ភ័យ​រឿង​ដណ្ដើម​គ្នា​តំណែង​ទី១​​​ក្នុង​ក្រុម​ទេ

  • 2017-08-01 03:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thomas Muller បាន​ប្រាប់​ថា គេ​មិន​​ប្រកួតប្រជែង​ជាមួយ​កីឡាករ​ចំណូល​ថ្មី James Rodriguez នោះ​ទេ ប៉ុន្តែ​​គេ​មាន​សម្ពាធ​ខ្លាច​មិន​អាច​រក​គ្រាប់​បាល់​បាន​នៅ​រដូវ​កាល​ក្រោយ។

ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​មិន​បាន​មើល​ឃើញ James ជា​គូ​ប្រជែង​​ដណ្ដើម​ជម្រើស​ទី​មួយ​នៅ​ក្នុង​ក្រុម​ឡើយ បន្ទាប់​ពី​កីឡាករ​កូឡុំប៊ី​រូប​នេះ​ខ្ចី​ជើង​​រយៈពេល​វែង​ពី​ក្រុម Real Madrid។​​ Muller ដែល​រក​បាន​តែ​៥​គ្រាប់​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន​ កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ការ​បំប៉ោង​សំណាញ់​ទី​ តែ​គេ​សប្បាយ​ចិត្ត​​ក្នុង​ការ​លេង​ជាមួយ James កីឡាករ​ថ្មី​ម្នាក់​ទៀត​ Corentin Tolisso ដែល​ទើប​ទិញ​ពី​ក្រុម​បារាំង​ Lyon។

Muller មិន​បាន​ចាត់​ទុក​កីឡាករ​ទាំង​ពីរ​ខាង​លើ​ជាមួយ​គូប្រជែង​ឡើយ ដោយ​បាន​ប្រាប់​សារព័ត៌មាន Omnisportថា៖ "ខ្ញុំ​គិត​ថា​កីឡាករ​ទាំង​ពីរ James និង Tolisso គឺ​ជា​កីឡាករ​ល្អ។ ពួក​គេ​មាន​លក្ខណៈ​ល្អ​ដូច​គ្នា។ ពួក​យើង​បាន​ចំណាយ​ពេល​​​លេង​ជាមួយ​គ្នា​កាល​ពី​សប្ដាហ៍​មុន​ ដូច្នេះ​ពួក​យើង​អាច​ដឹង​ពី​គ្នា​ទៅវិញទៅមក និង​រីករាយ​ខ្លាំង​ណាស់។ លើ​ទីលាន​ពួក​គេ​ពិត​ជា​សំខាន់ ដូច្នេះ​ពួក​យើង​នឹង​​ប្រឹង​លេង​ជាមួយ​គ្នា ប្រសើរ​ជាង​ប្រជែង​គ្នា"៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី