Matic ផ្ទេរ​មក Man Utd ជា​ផ្លូវការ​ក្នុង​កិច្ចសន្យា​៣​ឆ្នាំ​

  • 2017-08-01 01:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហមManchester United ​បាន​បំពេញ​​បែបបទ​រួចរាល់​ក្នុង​​​ផ្ទេរ​យក​ខ្សែ​បម្រើ Nemanja Matic ពី​តោ​ខៀវ​ Chelsea ហើយ ក្នុង​តម្លៃ​៤០​​លាន​ផោន។

កីឡាករ​ស៊េប៊ី​​ដែល​ទើប​នឹង​ឈាន​ចូល​វ័យ​២៩​ថ្ងៃ​នេះ​​​យល់​ព្រម​ចុះ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។ ត្បិត​តែ​ក្លឹប Man Utd មិន​បាន​បង្ហាញ​តម្លៃ​ខ្លួន តែ​បើ​តាម​ Goal បាន​បង្ហាញ​ថា ក្លឹប​ទាំង​ពី​ព្រមព្រៀង​គ្នា​លើ​​លក់​ Matic ក្នុង​តម្លៃ​៤០​លាន​ផោន។

Matic បាន​បង្ហាញ​ខ្លួន​៣០​ប្រកួត​កាល​ពី​រដូវ​កាល​មុន​​នៅ Stamford Bridge ក្រោម​ការ​ដឹកនាំ​របស់ Antonio Conte។ ចាប់តាំង​ពី​ផ្ទេរ​មក Chelsea កាល​ពី​ឆ្នាំ​២០១៤ កីឡាករ​កម្ពស់​ខ្ពស់​រូប​នេះ​បង្ហាញ​ខ្លួន​បាន​១២១ ប្រកួត​និង​រក​បាន​៤​គ្រាប់ ក្នុង​នាម​ជា​ខ្សែ​បម្រើ​ការពារ៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម