មាន​ត្រឹម ២០០ ដុល្លារ ទូរសព្ទ​ ៣ ម៉ូដែល​នេះអាច​ឲ្យ​អ្នក​គិត​គូរ​បាន​

  • 2017-08-02 03:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​មាន​ថវិកា​ស្ដួច​ស្ដើង​អាច​នឹង​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​ម៉ូដែល​ស្មាតហ្វូន​សម្រាប់​ប្រើ​ប្រាស់​បន្តិច​ ព្រោះ​ថា​បច្ចុប្បន្ន​លើ​ទីផ្សារ​មាន​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដែល​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត។ ត​ទៅ​នេះ​ Sabay នឹង​បង្ហាញ​ជូន​ស្មាតហ្វូន​ ៣ ម៉ូដែល​តម្លៃ​ខ្ទង់​ ២០០ ដុល្លារ​តែ​មាន​​លក្ខណៈ​សម្បត្តិ​អាច​ទទួល​យក​បាន។

​Samsung ​​Galaxy J3 Pro (2017) ៖ តម្លៃ​ប្រមាណ​ ២១០ ដុល្លារ​

ទើប​តែ​ប្រកាស​ចេញ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​តែ​ប៉ុណ្ណោះ ដោយ​មាន​សមត្ថភាព​ខ្លាំង​ដូច​ជា​អេក្រង់​ទំហំ​ ៥ អ៊ីញ អាច​បង្ហាញ​រូបភាព​ច្បាស់​​ក្នុង​កម្រិត​ HD (720 x 1280)។ ផ្នែក​ខាង​ក្នុង​វិញ​មាន​បំពាក់​ដោយ​ឈីប​ Exynos 7570 ផលិត​ដោយ​ Samsung ផ្ទាល់​ដែល​មាន​ល្បឿន​រត់​ ១,៤ GHz និង ជា​ប្រភេទ Quad-Core ហើយ​មាន​បំពាក់​ RAM ទំហំ​ ២ GB។

រូបភាពថតដោយកាមេរ៉ា J3 Pro

មេមូរី​ម៉ាស៊ីន​មាន​ទំហំ​តែ​ ១៦ GB ប៉ុណ្ណោះ ប៉ុន្តែ​អាច​បន្ថែម​ទំហំ​បាន​ដល់​ ២៥៦ GB តាម​រយៈ​មេមូរី​កាត។ ផ្នែក​កាមេរ៉ា​វិញ​ក៏​គួរ​សម​ដែរ​ដោយ​មាន​កាមេរ៉ា​ខាង​ក្រោយ​កម្រិត​ ១៣ MP និង ខាង​មុខ​កម្រិត ៥ MP។ អ្វី​ដែល​ពិសេស​នោះ​គឺ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ចុង​ក្រោយ​បំផុត​ Nougat 7.0, មាន​ថ្ម​ថាមពល​ ២៤០០ mAh អាច​លេង​អ៊ីនធឺណិត​បាន​ ១៤ ម៉ោង, ​អាច​ដាក់​ស៊ីម​បាន​ពីរ​ និង អាច​ទ្រាំទ្រ​ប្រព័ន្ធ​ 4G។

គុណ​សម្បត្តិ ៖

  • តម្លៃ​ធូរ​ថ្លៃ

  • ​ដាក់​មេមូរី​បាន​ធំ

  • ថ្ម​ប្រើ​បាន​យូរ

គុណ​វិបត្តិ ៖

  • មិន​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ

Sony Xperia L1 ៖ តម្លៃ​​ប្រមាណ​ ២១០ ដុល្លារ​

L1 អាច​និយាយ​ថា​ជា​ស្មាតហ្វូន​តម្លៃ​​មធ្យម​ ​ដែល​មាន​រូបរាង​ថ្លៃ ព្រោះ​ថា​រូបរាង​ស្រស់​ស្អាត​មិន​ចាញ់​ស្មាតហ្វូន​កំពូល​របស់​ Sony ដទៃ​ទៀត​ឡើយ។ ចំណុច​ពិសេសៗ​របស់​ស្មាតហ្វូន​នេះ​រួម​មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ HD, ប្រើ​បន្ទះ​ឈីប​ Mediatek MT6737T Quad-Core ល្បឿន​រត់​ ១,៤៥ GHz, RAM ២ GB, មេមូរី​ម៉ាស៊ីន​ ១៦ GB អាច​បន្ថែម​បាន​ដល់​ ២៥៦ GB, ថ្ម​ទំហំ​ ២៦២០ mAh អាច​ចាក់​ចម្រៀង​បាន​​ដល់ ៦៣ ម៉ោង។

ចំណុច​ខ្លាំង​របស់​ស្មាតហ្វូន​ Sony ភាគ​ច្រើន​គឺ​នៅ​លើ​កាមេរ៉ា​ ហើយ​ចំពោះ​ L1 នេះ​មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ ១៣ MP និង ខាង​មុខ​កម្រិត ៥ MP អាច​ថត​វីដេអូ​ក្នុង​កម្រិត 1080p បាន​ដូច​គ្នា។ ស្មាតហ្វូន​នេះ​អាច​ប្រើ​ប្រាស់​ជា​ស៊ីម​មួយ​ ឬ ស៊ីម​ពីរ​បាន​​ដោយ​អាច​ប្រើ​ប្រព័ន្ធ​ 4G និង ដំណើរ​ការ​ដោយ​ Android Nougat 7.0។

គុណ​សម្បត្តិ ៖

  • ថាមពល​ថ្ម​កាន់​បាន​យូរ

  • អេក្រង់​ភ្លឺ​ល្អ

  • មេរ៉ា​អាច​ប្រកួត​ប្រជែង​ស្មាតហ្វូន​ដទៃ

​​គុណ​វិបត្តិ ៖

  • ​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ

  • អេក្រង់​អាច​បង្ហាញ​រូបភាព​ត្រឹម​​កម្រិត HD

Nokia 5 ៖ តម្លៃ​ប្រមាណ​ ១៩០ ដុល្លារ​

​​ម៉ាក​ Nokia បាន​វិល​ត្រឡប់​មក​វិញ​ដោយ​បាន​នាំ​យក​ស្មាតហ្វូន​ជា​ច្រើន​ស៊េរី​ក្នុង​​នោះ​រួម​មាន Nokia 5 ដែល​ជា​​ស៊េរី​ធន់​មធ្យម​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ។ ចំណុច​គួរ​ចាប់​អារម្មណ៍​រួម​មាន​អេក្រង់​ទំហំ​ ៥,២ អ៊ីញ​​កម្រិត​ HD មាន​គែម​មិន​សូវ​ក្រាស់, ប្រើ​ឈីប​ Snapdragon 430 ប្រភេទ Octa-Core ល្បឿន​ ១,៤ GHz, RAM ទំហំ​ ២ GB, មេមូរី​ទំហំ​ ១៦ GB និង អាច​ថែម​បាន​ដល់​ ២៥៦ GB។

វីដេអូបង្ហាញសមត្ថភាពកាមេរា់ Nokia 5

កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ​ ១៣ MP ដែល​មាន​បំពាក់​មុខងារ​ឆ្លាត​វៃ​ជា​ច្រើន រួម​នឹង​កាមេរ៉ា​ខាង​មុខ​ទំហំ​ ៨ MP។ ចំណុច​ពិសេស​ផ្សេង​ទៀត​រួម​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខាង​មុខ, ដើរ​ដោយ​ Android Nougat 7.1.1, ថ្ម​ទំហំ​ដល់ ៣០០០ mAh និង អាច​ដាក់​ស៊ីម​បាន​ពីរ។

គុណ​សម្បត្តិ ៖

  • មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ

  • អេក្រង់​ទំហំ​ធំ​មែន​តែ​មាន​​រូបរាង​តូច​ស្រួល​កាន់ ព្រោះ​​មិន​មាន​គែម​អេក្រង់​ក្រាស់

  • ថ្ម​ទំហំ​ធំ

គុណ​វិបត្តិ ៖

  • កាមេរ៉ា​មិន​អាច​ថត​រូប​បាន​ស្អាត​ដូច​ចិត្ត​ប៉ុន្មាន​ទេ

​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី