ហេតុអ្វី​ Facebook បង្ហាញ​រូប​មនុស្ស​ប្លែកៗ​ឲ្យ​អ្នក​ Add Friend ?

  • 2017-08-02 04:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រើ​ Facebook រាល់​ថ្ងៃ​ មាន​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បាន​ជា​ Facebook ​បង្ហាញ​គណនី​ប្លែកៗ​​ឲ្យ​អ្នក​ Add Friend បើ​មិន​ដែល​ស្គាល់​គ្នា​ផង​នោះ? តាម​ពិត​ទៅ​មាន​ដើម​ហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​គណនី​ប្លែក​មុខ​មួយ​បង្ហាញ​​មុខ​លើ​​ផ្នែក​ “People You May Know” របស់​អ្នក​ រួម​មាន ៖

  • មាន​ Mutual Friend (មាន Friend ជា​មួយ​គណនី​មិត្តភ័ក្ដិ​របស់​អ្នក) នេះ​ជា​ដើម​ហេតុ​សាមញ្ញ​បំផុត​

  • ​ស្ថិត​នៅ​ក្នុង​ Group តែ​មួយ​ ឬ​ត្រូវ​បាន​ Tag ក្នុង​រូបភាព​តែ​មួយ

  • តាម​រយៈ​បណ្ដាញ​ (ដូច​ជា​​សាលា​រៀន​ដូច​គ្នា ឬ កន្លែង​ធ្វើ​ការ​ដូច​គ្នា)

​​​​​​​​ពី​មុន​ Facebook ធ្លាប់​ប្រើ​ប្រាស់​ទីតាំង​របស់​អ្នក​ប្រើ​ប្រាស់​​សម្រាប់​​ “People You May Know” ប៉ុន្តែ​បាន​បញ្ឈប់​សកម្មភាព​នេះ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦ បន្ទាប់​ពី​មាន​អ្នក​ប្រើ​ប្រាស់​បាន​ត្អូញត្អែរ​ថា​វា​ជា​រឿង​គួរ​ឲ្យ​ខ្លាច​ និង ចម្លែក​ខ្លាំង។ ក្រៅ​ពី​បី​ចំណុច​ខាង​លើ​ Facebook បាន​បញ្ជាក់​ថា​មិន​បាន​ប្រើ​វិធី​សាស្ត្រ​អ្វី​ផ្សេង​សម្រាប់​​បង្កើត​បញ្ជី​ឈ្មោះ “People You May Know” នោះ​ទេ។ ដូច​នេះ​អ្នក​ដែល​តែង​លួច​មើល​ Profile របស់​អ្នក​ដទៃ​ ជា​ពិសេស​សង្សារ​ចាស់​ កុំ​បារម្ភ​ថា​គណនី​អ្នក​នឹង​បង្ហាញ​ក្នុង​ បញ្ជី “People You May Know” របស់​ពួក​គេ​នោះ៕

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម