Mourinho ទិញ​សុទ្ធ​កីឡាករ​​យក្ស​ ចាប់​តាំង​ពី​មក​ដឹក​នាំ Mau Utd

  • 2017-08-02 06:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ លោក Jose Mourinho  សម្រេច​គោលដៅ​ទិញ​បាន​កីឡាករ​ខ្លាំង​​៣​រូប​ហើយ​រួម​មាន Nemanja Matic, Victor Lindelof និង Romelu Lukaku សរុប​ចូល​គ្នា​មាន​តម្លៃ​ខ្លួន​ប្រមាណ​​១៤៦លាន​ផោន។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ចាប់​តាំង​ពី​អ្នក​ចាត់ការ​ព័រទុយហ្គាល់​ចូល​ដឹក​នាំ​បិសាច​ក្រហម​ពី​រដូវ​កាល​មុន​មក លោក​បាន​ទិញ​កីឡាករ​ចំនួន​៧​រូប​ហើយ ក្នុង​នោះ​៦​រូប​សុទ្ធ​តែ​ជា​កីឡាករ​​​កម្ពស់​ខ្ពស់​ៗ​​​​ចាប់​ពី​១​,៨៥​ម៉ែត្រ​ឡើង ​ឯ​អ្នក​ដែល​ទាប​មាន​ម្នាក់​គត់​គឺ Henrikh Mkhitaryan។ ជាក់​ស្ដែង​កីឡាករ​ចំណូល​ថ្មី​៣​នាក់​ខាង​លើ Nemanja Matic (១,៩១​ម៉ែត្រ), Victor Lindelof (១,៨៥ម៉ែត្រ) និង Romelu Lukaku (១,៨៨​ម៉ែត្រ)។

ក្រឡេក​ទៅ​កីឡាករ​ដែល​លោក Mourinho ទិញ​កាល​ពី​រដូវ​កាល​មុន​វិញ​​ តើ​ពួក​គេ​កម្ពស់​ប៉ុន្មាន?

  • Eric Bailly (១,៨៥ម៉ែត្រ) ​​

  • Zlatan Ibrahimovic (១,៩៣​ម៉ែត្រ)

  • Paul Pogba (១,៨៨​ម៉ែត្រ)

  • Henrikh Mkhitaryan (១,៧៣​ម៉ែត្រ)​

​មើល​តាម​ជម្រើស​១១​នាក់​របស់ Mourinhoត្រៀម​លេង​ទល់​នឹង West Ham នៅ​សប្ដាហ៍​ដំបូង​​នៃ​ពាន Premier League ​នៅ​អាទិត្យ​ក្រោយ​នេះ បើ​គិត​ពី​​កម្ពស់​ជា​មធ្យម​ក្នុង​ក្រុម​កីឡាករ​​មាន​កម្ពស់១,៨៥​ម៉ែត្រ។ ក្រៅ​ពី​កីឡាករ​ខាង​លើ Man Utd ក៏​នៅ​មាន​កីឡាករ​ខ្ពស់​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា  Chris Smalling និង​ Marouane Fellaini កម្ពស់​១,៩១​ម៉ែត្រ​ដូច​គ្នា៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី