​មើល​តម្លៃ​រថយន្ត​មួយ​ទឹក​នៅ​សហរដ្ឋអាមេរិក ដែល​និយម​ជិះ​​នៅ​ខ្មែរ​​​

  • 2017-08-02 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​សហរដ្ឋអាមេរិក​ជា​ឋានសួគ៌​រថយន្ត​មួយ​ទឹក​ដោយ​សារ​តែ​រថយន្ត​​​មួយ​ទឹក​ក្នុង​ប្រទេស​នេះ​មាន​តម្លៃ​ធូរ​ថ្លៃ និង មិន​មាន​រង​ការ​ខូច​ខាត​អ្វី​ច្រើន​នោះ​ទេ។ ចង់​ដឹង​ថា​រថយន្ត​មួយ​ទឹក​នៅ​សហរដ្ឋអាមេរិក​​មាន​តម្លៃ​បែប​ណា​ មក​តាម​ដាន​ដូច​ត​ទៅ ៖

@Lexus RX 300 ឆ្នាំ​ ១៩៩៩ – ឆ្នាំ ២០០០ ៖ តម្លៃ​មាន​ចាប់​ពី​ខ្ទង់​ជាង ២ ពាន់​ដុល្លារ ដល់​ជិត ៦ ពាន់ដុល្លារ

@Lexus RX 330 ឆ្នាំ​ ២០០៤ – ឆ្នាំ ២០០៥ ៖ តម្លៃ​មាន​ចាប់​ពី​ខ្ទង់​ ៧ ពាន់​ដុល្លារ ដល់​ជិត មួយ​ម៉ឺន​ដុល្លារ

@Lexus RX 400h ឆ្នាំ​ ២០០៧ – ឆ្នាំ ២០០៨ ៖ តម្លៃ​មាន​ចាប់​ពី​ខ្ទង់​ ៩ ពាន់​ដុល្លារ ដល់​ ជាង​មួយ​ម៉ឺន​ដុល្លារ

​​​​​​​​​​@Toyota Camry ឆ្នាំ ២០០៤ - ២០០៥ ៖ តម្លៃ​ចាប់​ពី​​ខ្ទង់ ៤ ពាន់​ដុល្លារ ទៅ ជាង​ ៥​ ពាន់​ដុល្លារ

​​​​​​​​​​​@Toyota Camry ឆ្នាំ ២០០៧ – ២០១៤ ៖ តម្លៃ​ចាប់​ពី​​ខ្ទង់ ៥ ពាន់​ដុល្លារ ទៅ ជាង​មួយ​ម៉ឺន​ដុល្លារ

​​​​​​​​​​@Toyota Highlander ឆ្នាំ ២០០៥ ៖ តម្លៃ​ចាប់​ពី​​ខ្ទង់ ៥ ពាន់​ដុល្លារ ទៅ ៨ ពាន់​ដុល្លារ

​​​​​​​​​​​@Toyota Highlander ឆ្នាំ ២០០៧ – ២០១៤ ៖ តម្លៃ​ចាប់​ពី​​ខ្ទង់ ៨ ពាន់​ដុល្លារ ទៅ ៣ ​ម៉ឺន​ដុល្លារ

@Toyota Prius ឆ្នាំ ២០០៥ – ២០០៦ ៖ តម្លៃ​ចាប់​ពី​​ខ្ទង់ ៤ ពាន់​ដុល្លារ ទៅ ជិត ៦ ពាន់​ដុល្លារ

ប្រភព៖ Car Gurus   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី