វិធីធ្វើវីដេអូខ្លីដែលកំពុងកូរខ្លាំងលើ Facebook
- 2017-08-02 10:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីធ្វើវីដេអូខ្លីដែលកំពុងកូរខ្លាំងលើ Facebook
ចន្លោះមិនឃើញ
ថ្ងៃនេះនៅលើ Facebook ឃើញមានវីដេអូខ្លីមួយដែលមានគណនីជាច្រើនបង្ហោះតៗគ្នា។ តាមពិតវីដេអូនេះជាការបង្កើតរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសហុល្លង់ ដើម្បីផ្សព្វផ្សាយ Galaxy S8/S8 +។ ប្រព័ន្ធដ៏ឆ្លាតវៃរបស់វិបសាយនឹងប្រើប្រាស់រូបភាពក្នុងគណនីរបស់អ្នក បង្កើតទៅជាវីដេអូខ្លីដែលមានលាយឡំនឹងរូបភាពរបស់អ្នក។
ដើម្បីទទួលបានវីដេអូនេះតាមពិតទៅងាយបំផុត៖
@ ដំបូងចូលទៅកាន់វិបសាយ unboxyourlife.nl ឬ ចុចត្រង់នេះ
@ បន្ទាប់មកចុចលើពាក្យដូចបង្ហាញខាងក្រោម
@ រួចមកបញ្ចូលគណនី Facebook របស់អ្នក
@ បន្ទាប់មកចុចលើពាក្យ Continue as
@ បន្ទាប់មកចុចលើពាក្យ "OK"
@ ក្រោយមកសរសេរ Caption ដាក់ក្នុងប្រអប់ រួចហើយចុចលើពាក្យនៅខាងក្រោម
@ រង់ចាំប្រមាណ ៤-៥ នាទី វីដេអូនឹងបង្ហោះលើគណនីអ្នកដោយស្វ័យប្រវត្តិ