Apple លក់ដាច់ iPhone ជាង ៤០លានគ្រឿងក្នុងត្រីមាសទី៣ឆ្នាំ ២០១៧
- 2017-08-02 12:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple លក់ដាច់ iPhone ជាង ៤០លានគ្រឿងក្នុងត្រីមាសទី៣ឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បង្ហាញពីចំណូលប្រចាំត្រីមាសទី៣ដោយកត់សម្គាល់ឃើញថាខ្លួនបានលក់ iPhone ៤១ លានគ្រឿង ។ ថ្វីបើការលក់របស់ Apple មានភាពយឺតយ៉ាវស្របពេលអតិថិជនចាប់ផ្តើមទិញ iPhone 7 និង 7 Plus របស់ខ្លួនក៏ដោយ ។ ទន្ទឹមគ្នានេះ Apple ក៏បានលក់ iPads ១១,៤២ លានគ្រឿងនិង Macs ៤,២៩ លានគ្រឿង ។
កាលពីចុងខែកក្កដាក្រុមហ៊ុន Apple ជួបហានិភ័យដោយធ្លាក់ចេញពីបញ្ជីកំពូលក្រុមហ៊ុនលក់ស្មាតហ្វូនទាំង៥នៅចិន ។ បន្ទាប់ពីក្រុមហ៊ុនផលិតស្មាតហ្វូនប្រព័ន្ទ Android ដណ្តើមទីផ្សារដោយបញ្ចេញស្មាតហ្វូនមានតម្លៃសមរម្យ និងបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នា ។
ក្រុមហ៊ុន Apple នឹងបញ្ចេញអាវុធថ្មីនៅខែកញ្ញាខាងមុខអាចជា iPhone 7s, 7s Plus និង iPhone 8 ដែលសុទ្ធសឹងជាទីផ្សារថ្មី ។ ខណៈអតិថិជនរបស់ខ្លួនរង់ចាំយ៉ាងអន្ទះសារចំពោះការប្រកាសជាផ្លូវការពី iPhone ជំនាន់ក្រោយនាពេលខាងមុខ ៕