អស់​ស្ទះ! បាន​ជួប​តារា​ល្បីៗ២ប្រទេស​រួម​គ្នា​ហើយ ថែម​ទាំង​មានសំណាង​បាន​ម៉ូតូ​ហុងដា Scoopy I ស៊េរី​ថ្មីទៀត​ណ៎

  • 2017-08-03 07:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ០៥ សីហា​ខាង​មុខ​នេះ​ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា នឹង​នាំនូវ​កម្មវិធី Gen-S Style your life ហដែលទស្សនិកជន​ទាំងអស់​​អាច​ចូលរួម​បាន​ដោយ​ឥតគិតថ្លៃ​ ជាមួយ​នឹង​សកម្មភាព​អស្ចារ្យ​ជាច្រើន​អ្វី​ដែល​ពិសេស​មាន​សំណាង​បាន​ឈ្នះ​ម៉ូតូទៀត​ផង។

កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ធ្វើ​ឡើង​នៅ​ទល់មុខ​មហោស្រព​កោះ​ពេជ្រ​ចាប់ពី​ម៉ោង​៤​រសៀល​តទៅ​ ជាមួយ​នឹង​សកម្មភាព​សប្បាយៗ​ដូចខាង​ក្រោម៖

  • ការ​ដាក់​តាំង​បង្ហាញ​ម៉ូតូ​ដ៏​ស្រស់​ស្អាត​
  • ផ្តល់​បទពិសោធន៍​ថ្មី ជាមួយ​ការ​ជិះ​សាកល្បង​ម៉ូតូ​លើ​ទីលាន​ដែល​មិន​ធ្លាប់មាន​
  • ផ្តល់​ការ​ត្រួត​ពិ​និត្យ​ម៉ូតូ​ឥតគិតថ្លៃ
  • ហ្គេម​កម្សាន្ត​ជា​ច្រើន​ប្លែកៗ និង​សប្បាយៗ​ហើយ​ទទួល​បាន​រ​ង្វាន់​ទៀត​ផង​
  • ការ​ប្រគំ​តន្ត្រីដ៏​កន្ត្រាក់​អារម្មណ៍​ ដែល​មាន​ការចូលរួម​ពីតារា​ចម្រៀង​ល្បីៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា ក្រុម​ក្មេង​ខ្មែរ ពេជ្រ សោភា លោក Step រ៉េត សូ​ហ្សា​ណា ឡុង តេង និង​កញ្ញា Jimmy ព្រម​ទាំង​អ្នក​ចម្រៀង​ពី​ប្រទេស​ថៃ កញ្ញា Grace និង​លោក​ Goft
  • ការចាប់រ​ង្វាន់ ម៉ូតូ​ហុងដា Scoopy-I ស៊េរី ២០១៨ ចំនួន 2​គ្រឿង និង​រ​ង្វាន់​ដទៃ​ទៀត​១០០ ឈុត ដល់​ទស្ស​និក​ជន​ដែល​ចូលរួម​ទាំងអស់​ផងដែរ​។

ការ​ចុះឈ្មោះ​សូម​ទា​ក់ទង​ទៅកាន់​លេខ : 010 922 922 ឬ តាមដាន​រយៈ​ផេក​ហ្វេស​បុក ៖ https://www.facebook.com/ncxhonda.kh/

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី