លឿន​ឡើង អ្នក​គាំទ្រ​កីឡា​កម្ពុជា! ឈ្នះ​រង្វាន់​ទៅ​មើល​ស៊ីហ្គេម និង​ដើរ​លេង​នៅ​ម៉ាឡេស៊ី

  • 2017-08-03 07:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ ៧ ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្មវិធី​ផ្សង​សំណាង​រក​អ្នក​ឈ្នះ ទៅ​ទស្សនា​ការ​បើក​កីឡា​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី នឹង​ចប់​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី ១០ សីហា ២០១៧។ លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១១ សីហា ២០១៧។

នេះ​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​សម្រាប់​អ្នក​គាំទ្រ​កីឡា​ជាតិ ដោយ​ក្រុមហ៊ុន​ស្រាបៀរ​​អង្គរ​កំពុង​ផ្តល់ ៥ រង្វាន់​​​ដល់​អ្នក​គាំទ្រ​កម្ពុជា ទៅ​ចូល​រួម​គាំទ្រ​ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា រយៈ​ពេល ២ យប់​ ៣​ថ្ងៃ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​២៩ ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់ ៣១ សីហា។

កាំជ្រួច​បាញ់ ក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​សិង្ហបុរី ឆ្នាំ​២០១៥

ដើម្បី​ចូលរួម សូម​មើល​លក្ខន្តិកៈ៖ - ថត​វីដេអូ​អ្នក​ច្រៀង​បទ​ចម្រៀង SEA GAMES (កម្លាំង​ចិត្ត​បេះ​ដូង​ខ្មែរ) ត្រង់​វគ្គ​រឺហ្វ្រាំង (ការ​ឈឺ​ចាប់​របស់​អ្នក​ គឺ​ជា​ការ​ឈឺ​ចាប់​​យើង​ទាំង​អស់​គ្នា​ ​រាល់​ឧបសគ្គ​របស់​អ្នក​ ក៏​ជា​ឧបសគ្គ​របស់​យើង​ដែរ កម្លាំង​ចិត្ត​បេះដូង​ខ្មែរ​ ​ឆាប​ឆួល​អួល​ងំ​ពេញ​ឱរា​ ប្ដេជ្ញា​តស៊ូ​ឲ្យ​ខ្លាំង​ក្លា អស្ចារ្យ​ៗៗៗៗៗ​ ខ្មែរ​រួម​ជា​ធ្លុង​មួយ)។ - បង្ហោះ​វីដេអូ​​ឃ្លីប​ចម្រៀង​លើ Timeline របស់​អ្នក​ ហើយ​ដាក់​វីដេអូ​នោះ​ជា​ public​ - ដាក់ hashtag **#OurPassionOurHeart** - Tag ផេក​ហ្វេសប៊ុក​ **Angkor Beer​** - Tag មិត្តភ័ក្ដិ ៥ នាក់ - អ្នក​ចូល​រួម​ត្រូវ​មាន​​លិខិត​ឆ្លង​ដែន​ (Passport)​

វីដេអូ ៥ ដែល​មាន​គេ​មើល​ច្រើន​ជាង​គេ នឹង​ឈ្នះ​រង្វាន់ ដែល​ក្នុង​១​រង្វាន់​សម្រាប់​គ្នា​២​នាក់។ ដូច្នេះ ៥ រង្វាន់​នេះ​សម្រាប់​មនុស្ស ១០ នាក់​ធ្វើ​ដំណើរ​ទៅ​ម៉ាឡេស៊ី។

រង្វាន់​នេះ​រាប់​បញ្ចូល​ទាំង​អស់

  • សំបុត្រ​យន្តហោះ
  • ការ​ធ្វើ​ដំណើរ
  • អាហារ
  • ការ​ស្នាក់​នៅ
  • សំបុត្រ​ចូល​រួម​ទស្សនា​បើក​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម
  • ដំណើរ​កម្សាន្ត​​ទៅ​កន្លែង​មួយ​ចំនួន​នៅ​ម៉ាឡេស៊ី
  • ចេញ​ដំណើរ​ថ្ងៃ​ទី​១៩ និង​ត្រលប់​វិញ​នៅ​ថ្ងៃ​ទី ២១ សីហា ២០១៧។

សូម​ស្ដាប់​ការ​ណែនាំ​ពី​តារា​ចម្រៀង៖

ស្ដាប់​ចម្រៀង​ពេញ៖

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម