Leica​ ​ហាក់​បែក​ចិត្ត​ពី​ ​Huawei​ ​ទៅ​ស្រវា​ចាប់​ ​Sony

  • 2017-08-03 07:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leica​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ដ៏​ល្បី​របស់​អាល្លឺម៉ង់​ ​និង​ជា​អ្នក​ផ្គត់ផ្គង់​កាមេរ៉ា​ភ្លោះ​ឲ្យ​កំពូល​ស្មាតហ្វូន​របស់​ ​Huawei​ ​នោះ​បាន​ប្រកាស​លក់​ភាគហ៊ុន​ប្រមាណ​ ​៤៥%​ ​ខណៈ​អ្នក​ដែល​ទិញ​នោះ​អាច​ជា​ ​ZEISS​ ​ដែល​ជា​ក្រុមហ៊ុន​មេ​ផលិត​បច្ចេកវិទ្យា​កញ្ចក់​កែវ​សម្រាប់​ ​Sony។

ភាគហ៊ុន​ដែល​លក់​នោះ​ ​គឺ​កម្មសិទ្ធិ​របស់​ ​Blackstone Group​ ​ជា​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូយ៉ក​ ​សហរដ្ឋអាមេរិក​ដែល​បាន​ទិញ​ពី​ ​Leica​ ​កាល​ពី​ឆ្នាំ​ ​២០១១​ ​ក្នុង​តម្លៃ​ ​១៧៩​ ​លាន​ដុល្លារ។ Blackstone Group​ ​បាន​ធ្វើ​ការ​ចរចា​ជា​មួយ​អ្នក​ទិញ​ជា​ច្រើន​ ​ខណៈ​ ​ZEISS​ ​គឺ​ឈរ​នៅ​លំដាប់​ពី​មួយ​នៃ​ដៃ​គូរ​ទិញ​ភាគហ៊ុន​នេះ។

ទន្ទឹម​ពណ៌​ម្ចាស់​ភាគហ៊ុន​ថ្មី​ជា​ ​ZEISS​ ​នឹង​ការ​ប្រកាស​ផលិត​ស្មាតហ្វូន​ដោយ​ខ្លួន​ឯង​នោះ​ ​Leica​ ​ត្រូវ​គេ​មើល​ឃើញ​ថា​ហាក់​បាន​បែក​ចិត្ត​ពី​ ​Huawei​ ​ដែល​ជា​ដៃ​គូរ​ចាស់​ក្នុង​ទីផ្សារ​ស្មាតហ្វន​កាមេរ៉ា​ភ្លោះ​ ​ហើយ​ចង់​ចាប់​ដៃ​គូរ​ថ្មី​ជា​មួយ​ ​Sony​ ​វិញ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី