បន្តិច​ទៀត វិបសាយ​មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម​ដំបូង​នៅ​ស្រុក​ខ្មែរ ចាប់​ដំណើរការ!

  • 2017-08-03 10:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ Bizinfor.center ដែល​ជា​មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម​ដំបូង​​គេ ដែល​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ជំនាញ​ផ្នែក​អាជីវកម្ម និង​សហគ្រិន​ភាព​វ័យ​ក្មេង អាច​ដំណើរការ​អំឡុង​ខែ តុលា ចុង​ឆ្នាំ ២០១៧ នេះ។

លោក ស៊ីម ច័ន្ទ​គិរីរ័ត្ន ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​ឲ្យ​ដឹង​ថា គេហទំព័រ​មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម​នេះ ​ចែក​ជា ២ ផ្នែក​ធំៗ គឺ៖

ផ្នែក​ទី ១៖ ផ្នែក Informations Center ចំណុច​នេះ គេហទំព័រ​ផ្ដល់​ព័ត៌មាន​ធម្មតា ដែល​ផ្ដោត​ទៅ​លើ​បទ​បញ្ញាត្តិ សេវា​គាំទ្រ ព័ត៌មាន​ម្ចាស់​អាជីវកម្ម សេចក្ដី​ទាក់​ទង​នឹង​ណែនាំ​ការ​គ្រប់​គ្រង​អាជីវកម្ម ឱកាស ហិរញ្ញ​ទាន ដែល​ជួយ​ឲ្យ​សហគ្រាស​ធន់​តូច និង​មធ្យម​រីក​ចម្រើន​ទៅ​មុខ​បាន។

ផ្នែក​ទី ២៖ ទំព័រCompliance dashboard ជា​ផ្នែក​លម្អិត​មួយទៀត ដែល​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស​នីមួយៗ ឲ្យ​បំពេញ​គ្រប់​លក្ខខណ្ឌ ដើម្បី​គ្រប់​គ្រង​ទៅ​លើ​សហគ្រាស​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ ប្រសិន​បើ​មិន​ម្ចាស់​អាជីវកម្ម​មិន​ទាន់​បំពេញ វា​នឹង​បង្ហាញ​ពី​ព័ត៌មាន​ដែល​នៅ​ខ្វះ​នោះ ហើយ​តើ​គួរ​រក​សេវា​ពី​ខាង​ណា​ទៅ​ជួយ? ហើយ​ទំព័រ​ថ្មី​នោះ​ក៏​មាន​ភ្ជាប់​មក​ជាមួយ ប្រព័ន្ធ​គ្រប់​គ្រង​គណនេយ្យ គ្រប់​គ្រង​បុគ្គលិក និង Software ផ្សេងៗ​ទៀត។ ដែល​នឹង​ប្រើ​ប្រាស់​បាន​នៅ​ដើម​ឆ្នាំ​ក្រោយ ឧទាហរណ៌៖ រយៈពេល​នៃ​ការ​បង់​ប៉ាតង់ ការ​ប្រកាស​ពន្ធ ឬ License អាជីវកម្ម​របស់​សហគ្រិន។

នៅ​ក្នុង​មជ្ឃមណ្ឌល​ប្រមូល​ផ្ដុំ​ដោយ​ព័ត៌មាន និង​សេវាកម្ម​ដាក់​ចូល​គ្នា ហើយ​ម្ចាស់​អាជីវកម្ម​អាច ឆាត អាច​ខល​ទៅ​លើ​សេវា​ប្រឹក្សា​បាន​គ្រប់​ពេល។

ចំពោះ​គោល​បំណង​ដែល​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម​នេះ​ឡើង គឺ​ដើម្បី​សរុប ឬ​ប្រមូល​ផ្ដុំ​រាល់​ព័ត៌មាន​ប្រព័ន្ធ​គណនេយ្យ ប្រព័ន្ធ​គ្រប់​គ្រង​បុគ្គលិក និង Software ជា​ច្រើន​ទៀត​ដាក់​បញ្ចូល​គ្នា ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្ម​ដែល​ផ្នែក​ទី ១ មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ តែ​ផ្នែក​ទី ២ បង់(សិក្សា​ពី​ម្ចាស់​អាជីវកម្ម​ប្រមាណ​ជា ៣០០ នាក់) អាច​បង់​ចន្លោះ​ពី ១០ ទៅ ២០ ដុល្លារ។

លោក​បាន​បន្ថែម​ទៀត​ថា ប្រព័ន្ធ​ថ្មី​នេះ ជា​ការ​ផ្តួច​ផ្តើម​មួយ​ដែល​មិន​ទាន់​មាន​ប្រទេស​ផ្សេងៗ​មិនទាន់​មាន​​នៅ​ឡើយ​ទេ ពោល​គឺ​គេ​មាន​ត្រឹម​តែ​ផ្នែក Informations Center តែ​បើ​ជំហាន​ទី​ពីរផ្នែក​ទំព័រCompliance dashboard នេះ​គឺ​ជា​ប្រព័ន្ធ​ច្នៃ​ប្រឌិត​ថ្មី​មួយ ​ដែល​ជួយ​ឲ្យ​សហគ្រិន​មាន​ទំនុក​ចិត្ត និង​មាន​និរន្ត​ភាព​ផង​ដែរ ដោយ​សារ​មាន​ការ​បង់​ថ្លៃ​ប្រើប្រាស់។

រំឭក​ដែរ​ថា គម្រោង​នេះ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ទាល់​តែ​អំឡុង​ខែ តុលា(សម្រាប់​ផ្នែក​ទី ១) និង​ដើម​ឆ្នាំ​ក្រោយ(សម្រាប់​ផ្នែក​ទី ២) ទើប​ចាប់​ដំណើរ​ការ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី