កីឡាករ​ ១៥​រូប​មាន​តម្លៃ​ខ្លួន​ផ្ទេរ​ថ្លៃ​ជាង​គេ​លើ​លោក​

  • 2017-08-04 02:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្ទេរ​ជា​ផ្លូវការ​ពី​ Barelona ទៅ​កាន់  Paris Saint-Germain ក្នុង​​តម្លៃ​២២២​លាន​អឺរ៉ូ​ Neymar បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃ​​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក។ \

តាម​រយៈ​ចំនួន​ទឹក​ប្រាក់​នេះ​កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ​ បាន​វ៉ា​ដាច់​កំណត់​ត្រា​​ផ្ទេរ​របស់​ Paul Pogba ដែល​ចេញ​ពី Juventus ទៅ Manchester United ក្នុង​តម្លៃ​ខ្លួន​​១០៥​លាន​អឺរ៉ូ។ បើ​ប្រៀប​ជាមួយ​តម្លៃ​ខ្លួន​របស់​កីឡាករ​វែល​ Gareth Bale អំឡុង​ពេល​​ផ្ទេរ​ពី Spursទៅកាន់ Real Madrid ក្នុង​តម្លៃ​១០០​​អឺរ៉ូ ឃើញ​ថា Neymar ថ្លៃ​ជាង​ដល់​ទៅ​​១២២​លាន​អឺរ៉ូ​ឯណោះ។

Neymar ​នឹង​ពាក់​​អាវ​លេខ​១០​​នៅ​ PSG ជំនួស​លេខ​១១​ដែល​ធ្លាប់​ពាក់​ Barcelona។ បន្ទាប់​ពី​ចុះ​កុងត្រា​រួចរាល់​ វត្តមាន​​​កីឡាករ​រាង​ស្ដើង​រូប​នេះ​នៅ​​សណ្ឋាគារ​មួយ​នា​ទីក្រុង​ប៉ារីស​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​នៅ​ជា​ច្រើន​ជ្រួលច្របល់​រងចាំ​នៅ​ខាង​ក្រៅ ដោយ​មាន​​ស្រែក​ច្រៀង​​លាយឡំ​ផ្សែង​ព្រោងព្រាត៕ ​​​​​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ