ដឹង​ទេ​ ​១០​ ​ឆ្នាំ​មក​នេះ​ ​Apple​ ​លក់​ ​iPhone​ ​បាន​ប៉ុន្មាន​គ្រឿង?

  • 2017-08-04 02:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ប្រកាស​នូវ​ចំណូល​នា​ត្រីមាស​ទី​ ​៣​ ​នៃ​ក្រុមហ៊ុន​ ​Apple​ ​លោក​ ​Tim Cook​ ​ក៏​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​លក់​ដាច់​ ​iPhone​ ​ប្រមាណ​ ​១,២​ ​ពាន់​លាន​គ្រឿង​ហើយ​ ​ចាប់​តាំង​ពី​ការ​បង្ហាញ​ជា​លើក​ដំបូង​នា​ខែ​មិថុនា​ ​ឆ្នាំ​ ​២០០៧។

តួលេខ​កើន​ឡើង​ខ្ពស់​បំផុត​ដោយ​សារ​ ​iPhone 7​ ​និង​ ​iPhone 7 Plus​ ​ដែល​បាន​ភ្ជាប់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ​iPhone​ ​ដែល​ច្រើន​ជាង​ធៀប​ទៅ​នឹង​ការ​លក់​ ​iPhone 6s Plus​ ​នា​ឆ្នាំ​ ​២០១៥។

យ៉ាងណាមិញ​ទាក់ទង​ការ​បង្ហាញ​ ​iPhone​ ​ម៉ូដែល​ថ្មី​ ​ជា​គម្រប់​ខួប​ ​១០​ ​ឆ្នាំ​ ​នឹង​ប្រព្រឹត្តិ​ទៅ​នា​ខែ​កញ្ញា​ខាង​មុខ​ ​ហើយ​លក្ខណៈ​សម្បត្តិ​ធំៗ​ដែល​គេ​រំពឹង​ទុក​រួមមាន​ ​ការ​បំពាក់​អេក្រង់ OLED​ ​(edge-to-edge), មុខងារ​សាក​ថ្ម​ឥត​ខ្សែ, បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​ ​ដែល​អាច​នឹង​ជំនួស​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ ​TouchID​ ​នា​ពេល​បច្ចុប្បន្ន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទថ្មី