មិន​ធម្មតា​ក្មេង​ខ្មែរ​១រូប​ធ្វើ​ឲ្យ​ពិធី​ករ​ជប៉ុន​សើច​បះ​​សក់ដោយសារ​រឿងនេះ! (​វីដេអូ)

  • 2017-08-04 03:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ក្មេង​ប្រុស​​ខ្មែរ​ម្នាក់​មាន​ឈ្មោះ ពិន ប្រុស ​បាន​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ ប្រលង​ច្រៀង​ភាសា​ជប៉ុន​ ណូដូជីម៉ាន់ លើក​ទី​៨ ដោយ​រូប​គេ​បាន​យក​បទ​ចម្រៀង​ភាសា​ជប៉ុន​បែប​លន្លង់​លន្លោច​មក​បក​ស្រាយ​ធ្វើ​ឲ្យ​​ពិធី​ករ​ជប៉ុន​សើច​អង្គុយមិនជាប់កៅអី។

មិន​ត្រឹម​តែ​ពិធី​ករ​ជប៉ុន​នោះ​ទេ​ ដែល​សើច​បះ​សក់​សូម្បី​តែ​អ្នក​ដែល​ចូល​រួម​ក្នុង​កម្មវិធី ព្រម​ទាំង​​ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក៏​ទប់​សំណើច​មិន​បាន​ដែរ​ ជា​មួយ​ការ​ច្រៀង​ និង​កាយវិការ​​ដ៏​ទន់​ល្វត​ល្វន់​របស់​គេ​តែ​ម្ដង​។

ក្នុង​កម្មវិធី​ប្រលង​ច្រៀង​ភាសា​ជប៉ុន​ ណូដូជីម៉ាន់ លើក​ទី​៨ ​​​កុមារា ពិន ប្រុស មក​ពី​ខេត្ត​ព្រៃ​វែង​ អាយុ​១៣ ឆ្នាំ រៀន​ថ្នាក់​ទី​៧​ ទទួល​បាន​ជយ​លាភី​លេខ​៣ ក្នុង​ចំណោម​បេក្ខ​ភាព​១៦​នាក់​ក្នុង​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​​។

ទស្សនា​វីដេអូ​ខាង​ក្រោម​កុមារា ពិន ប្រុស ធ្វើ​ឲ្យ​ពិធី​ករ​ជប៉ុន​សើច​បះ​សក់​ទាំង​អស់​គ្នា​៖​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី