Leicester ទិញ​បាន​ខ្សែ​ប្រយុទ្ធ Man City ម្នាក់

  • 2017-08-04 03:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City បាន​បំពេញ​រួចរាល់​ក្នុង​ការ​ផ្ទេរ​កីឡាករ​វ័យ​ក្មេង Kelechi Iheanacho ពី​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន ជាមួយ​កិច្ចសន្យា​៥​ឆ្នាំ។

កីឡាករ​នីហ្សេរីយ៉ា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ Man City នៅ​ឆ្នាំ​២០១៥ លេង​បាន​៦៤​ប្រកួត​ ទាត់​បញ្ចូល​៥​គ្រាប់។ តាម​ពិត ​ Kelechiទើប​​តែ​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​លោក Pep Guardiola កាល​​ពី​ខែ សីហា​ ឆ្នាំ​មុន​បន្ត​លេង​ដល់​ឆ្នាំ​២០២១ ប៉ុន្តែ​ការ​សម្រេច​ចាកចេញ​នេះ​ដោយ​សារ​វត្តមាន​របស់​កីឡាករ​ប្រេស៊ីល Gabriel Jesus មក​កាន់​ទីក្រុង Manchester ទើប​ធ្វើ​ឲ្យ​គេ​មិន​មាន​កន្លែង​ឈរ​ជើង។

កីឡាករ​វ័យ​២០​ឆ្នាំ​​ដែល​ត្រៀម​ពាក់​អាវ​លេខ​៨​នៅ Leicester បាន​បង្ហាញ​អារម្មណ៍​ថា៖ "វា​ពិត​ជា​មាន​អារម្មណ៍​ល្អ​ណាស់ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ក្លាយ​ជា​ចំណែក​មួយ​នៃ​ក្រុម។ ខ្ញុំ​ដឹង​ពី​មហិច្ឆតា​របស់​ក្រុម និង​​បាន​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​ ពួក​គេ​ប្រាប់​ខ្ញុំ​ទាំង​អស់​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង ដើម្បី​ជួយ​ក្រុម​​ទៅ​ដល់​គោលដៅ​មួយ ដែល​ក្រុម​ចង់​បាន។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ"៕ ​​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី