បណ្ដាញអ៊ីនធឺណិតទូរសព្ទល្បឿនលឿនរបស់កម្ពុជាចាប់ផ្ដើមរីកចម្រើនកាន់តែខ្លាំង ប៉ុន្តែបានរក្សានៅត្រឹមកម្រិតតម្លៃធូរថ្លៃ សម្រួលដល់ការចំណាយរបស់ប្រជាជន។ ថ្ងៃនេះនាំគ្នាក្រឡេកទៅមើលតម្លៃអ៊ីនធឺណិតទូរសព្ទនៅប្រទេសក្បែរខាងកម្ពុជា ចង់ដឹងថាតម្លៃខុសគ្នាយ៉ាងណា៖
@ប្រទេសថៃ
-
ក្រុមហ៊ុន dtac ៖ ល្បឿន ១ Mbps ប្រើឥតកំណត់ មួយថ្ងៃ ២៩ បាត (ប្រហែល ០,៨៧ ដុល្លារ), មួយសប្ដាហ៍ ១១៩ បាត (ប្រហែល ៣,៥៨ ដុល្លារ) និង មួយខែ ៤៤៩ បាត (ប្រហែល ១៣,៥១ ដុល្លារ)
-
ក្រុមហ៊ុន AIS ៖ ល្បឿន ១ Mbps ប្រើឥតកំណត់ តម្លៃ ១២៨ បាត/មួយសប្ដាហ៍ (ប្រហែល ៣,៨៥ ដុល្លារ/សប្ដាហ៍)
@ប្រទេសវៀតណាម
-
ក្រុមហ៊ុន Viettel ៖ អ៊ីនធឺណិត 4G ល្បឿនលឿន មួយខែតម្លៃប្រមាណ ៣ ដុល្លារ ប្រើបានត្រឹម ២ GB ឬ អាចប្រើគម្រោង ១ MB ថ្លៃ ៦០ ដុង (ប្រហែល ០,០០២៦ ដុល្លារ)
@ប្រទេសហ្វីលីពីន
-
ក្រុមហ៊ុន Smart ៖ ប្រើឥតកំណត់ល្បឿន 3G ឬ 4G មួយថ្ងៃតម្លៃ ១ ដុល្លារ ឬ មួយខែតម្លៃ ១៩,៩១ ដុល្លារ
@ប្រទេសម៉ាឡេស៊ី
-
ក្រុមហ៊ុន XPAX ៖ ប្រចាំថ្ងៃ ១ GB តម្លៃប្រហែល ០,៧ ដុល្លារ និង ២ GB ប្រហែល ១,១៧ ដុល្លារ; ប្រចាំសប្ដាហ៍ ៥០០ MB តម្លៃ ១,៤ ដុល្លារ ឬ ២ GB តម្លៃ ២,៣៤ ដុល្លារ និង ៥ GB តម្លៃ ៤,៤៤ ដុល្លារ; ប្រចាំខែ ៥ GB តម្លៃ ៧ ដុល្លារ ឬ ១០ GB តម្លៃ ១១,៦៩ ដុល្លារ និង ១៥ GB តម្លៃ ១៨,៤៨ ដុល្លារ៕
ប្រភព៖
dtac
| AIS
| Smart Ph
| Xpax
ប្រែសម្រួល៖ សុខហេង