ប៊ុន កេន្នី បង្ហើបប្រទេសជាឧបសគ្គក្នុងការយកមេដាយ ស៊ីហ្គេមឆ្នាំនេះ
- 2017-08-07 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន កេន្នី បង្ហើបប្រទេសជាឧបសគ្គក្នុងការយកមេដាយ ស៊ីហ្គេមឆ្នាំនេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ស៊ីហ្គេមកាលពីឆ្នាំ២០១៥កន្លងទៅនៅប្រទេសសិង្ហបុរី កីឡាករ ប៊ុន កេន្នី គឺជាម្ចាស់មេដាយសំរឹទ្ធក្នុងប្រភេទកីឡាវាយកូនបាល់ ដោយគ្រានោះរូបគេប្រកួតចាញ់កីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ។
ខណៈដែលស៊ីហ្គេមឆ្នាំនេះវិញ រូបគេក៏មានឈ្មោះចូលរួមប្រកួតតំណាងកម្ពុជាផងដែរ ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អជាងលើកមុន ត្បិតអីឆ្នាំនេះបានទទួលការហ្វឹកហាត់យ៉ាងល្អ។ តែយ៉ាងណាក៏ដោយ កេន្នី នៅតែមានក្ដីបារម្ភបន្តិចបន្តួចដែរ ចំពោះបណ្ដាប្រទេសមួយចំនួនដែលបានវិវត្តខ្លួនលឿនចំពោះវិស័យកីឡាវាយកូនបាល់នេះ។
“ខ្ញុំសង្ឃឹមបានមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេម។ មានប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាមជាដើម ដែលអាចជាដៃគូប្រជែងខ្លាំង ព្រោះពួកគេមានសមត្ថភាពខ្ពស់។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រជែងយកមេដាយជាមួយពួកគេ”។ សម្ដីរបស់ ប៊ុន កេន្នី។
ក្នុងប្រភេទកីឡាវាយកូនបាល់នេះ កម្ពុជាបញ្ជូនកីឡាករទៅប្រកួតចំនួន៨នាក់ ប្រុស៤ ស្រី៤។ ដោយក្នុងនោះរួមមាន កីឡាការិនី កាអង់ដ្រេអា ដារ៉ាវី ស៊ុម ចិន្តា ហូរ ស្រីពៅ ហួរ ស្រីណុច កីឡាករ ប៊ុន កេន្នី ឡុង សំនៀង ម៉ម ផល្គុណ និង ឪ សារិទ្ធ ៕
ចុចអានអត្ថបទបន្ដ៖
អត់មានទូរទស្សន៍ក្នុងស្រុកផ្សាយស៊ីហ្គេមទេ តែអ្នកកាសែតទៅម៉ាឡេស៊ីច្រើន
ប្រវត្តិ សំអឿន ពិដោរ បង្រៀនអ្នកគ្រប់គ្នាថា ជីវិត ត្រូវតែតស៊ូ