ដឹងអត់ CIA តាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នកតាមមធ្យោបាយទាំងនេះ?

  • 2017-08-04 14:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចេញផ្សាយចុងក្រោយបង្អស់របស់ WikiLeaks ចំពោះការលេចធ្លាយព័ត៌មានរបស់ CIA ពីមធ្យោបាយតាមដានសកម្មភាពប្រចាំថ្ងៃ និងកំណត់គោលដៅរបស់មនុស្សជុំវិញពិភពលោកតាមរយៈឧបករណ៍អេឡិចត្រូនិករបស់ពួកគេ ។ ខាងក្រោមនេះគឺជាមធ្យោបាយដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក CIA អាចតាមដាន និងកំណត់ទីតាំងបាន៖

  1. ប្រព័ន្ធសន្តិសុខគេហដ្ឋាន

កម្មវិធី ‘Dumbo’ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពតាមគេហដ្ឋាន ផ្លាស់ប្តូរមុខងារកាមេរ៉ា បង្អាក់ការថតវីឌីអូ និង Microphone លើប្រព័ន្ធប្រតិបត្តិការ Windows ជាដើម ។

  1. Smart TVs

ភ្នាក់ងារ CIA ចូលដំណើរឧបករណ៍មួយចំនួនដូចជាទូរទស្សន៍របស់ក្រុមហ៊ុន Samsung តាមរយៈកម្មវិធី ‘Weeping Angel’ ។

  1. ឧបករណ៍ប្រព័ន្ធ Android

ប្រព័ន្ធ Android របស់ Google ត្រូវបានគេរកឃើញថាមានកូដឈ្មោះ ‘Zero days’ ប្រើប្រាស់ដោយ CIA សម្រាប់ជាឧបករណ៍កំណត់អត្តសញ្ញាណ និងប្រមូលទិន្នន័យសម្ងាត់ពីបុគ្គលម្នាក់ៗ ។ ប្រព័ន្ធនេះដែរត្រូវបានប្រើប្រាស់ក្នុងស្មាតហ្វូនរបស់ពិភពលោកចំនួន ៨៥% រួមទាំង Samsung និង Sony ។ វាអាចចូលដំណើរការទិន្នន័យពីបណ្តាញកម្សាន្តដូចជា WhatsApp, Weibo, Telegram និង Signal មុនពេលមានការបំលែងពីទិន្នន័យទៅជាកូដ ។

  1. ផលិតផលរបស់ Apple

‘NightSkies’ ជាកម្មវិធីតែមួយគត់ប្រើសម្រាប់ចូលក្នុងផលិតរបស់ Apple រួមមាន iPhone និង MacBook Air។ កម្មវិធីនេះអាចឱ្យពួក CIA គ្រប់គ្រង និងបញ្ជា iPhone ពីចម្ងាយបានទៀតផង ។

  1. Wi-Fi

ប្រព័ន្ធ Wi-Fi អាចឱ្យពួកគេតាមដានបានយ៉ាងងាយស្រួលជាមួយនឹងកម្មវិធី ‘Cherry Blossom’ ដែលកំណត់ឧបករណ៍ភ្ជាប់ Wi-Fi ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងអ្នកប្រើប្រាស់អ៊ីនធើណិត ។

  1. Microsoft

កម្មវិធីមេរោគកុំព្យូទ័រភាគច្រើនត្រូវគេបង្កើតឡើងប្រើប្រាស់លើប្រព័ន្ធ Windows យ៉ាងទូលំទូលាយ ។ ហើយពួកវាផ្តោតលើការបញ្ចូលមេរោគតាមរយៈ USB ។ ជាក់ស្តែងដូចជាមេរោគ Brutal Kangaroo ត្រូវបានបង្កើតឡើងដើម្បីលាក់បាំងពីការរកឃើញនិងអាចចម្លងមេរោគតាមឧបករណ៍ដែលមិនដែលភ្ជាប់ជាមួយអ៊ីនធើណិតថែមទៀងផង ៕

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ