Ronaldo ចង់​ត្រលប់​ទៅ​អង់គ្លេស​វិញ​ ​ព្រោះ​រឿង​ដដែល​ៗ

  • 2017-08-05 04:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្នុង​ពិភព​លោក Cristiano Ronaldo ​បាន​សម្ដែង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ មិន​បាន​បង់​ពន្ធ​​​នៅ​ប្រទេស​អេស្ប៉ាញ​ និង​​បាន​​បង្ហាញ​គំនិត​ចង់​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ។

តារា​បាល់​ទាត់​របស់​ក្លឹប Real Madrid រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បោក​បញ្ឆោត​អាជ្ញាធរ​ពន្ធដារ​អេស្ប៉ាញ​ក្នុង​តម្លៃ ១៤.៧ លានអឺរ៉ូ។ ពាក់ព័ន្ធ​បញ្ហា​នេះ Ronaldo បាន​និយាយ​ថា ៖ « នៅ​ប្រទេស​អង់គ្លេស​ ខ្ញុំ​មិន​ដែល​ជួប​បញ្ហា​ទាំង​អស់​នេះ​ទេ។ នេះ​ជា​មូល​ហេតុ​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​អង់គ្លេស​វិញ » ។

​មិន​តែ​ប៉ុណ្ណោះ​​អតីត​តារា​ឆ្នើម Manchester United រូប​នេះ​បន្ថែម​ទៀត​ថា « ខ្ញុំ​តែង​តែ​បង់​ពន្ធ​​របស់​ខ្ញុំ​ជា​និច្ច មិន​ថា​នៅ​ប្រទេស​អង់គ្លេស ឬ​ប្រទេស​អេស្ប៉ាញ»។ ការ​និយាយ​បែប​នេះ​ក្រោយ​រូប​គេ​ចេញ​មុខ​ប្រកែក​ម្ដង​ហើយ​ម្ដង​ទៀត ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ពន្ធ​ដារ​អេស្ប៉ាញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​