Mr. Bean ចាប់​ផ្ដើម​ថត​រឿងថ្មីហើយ

  • 2017-08-05 05:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ការ​សម្ដែង​របស់​លោក Rowan Atkinson ឬ Mr. Bean ព្រោះ​ភាព​យន្ត​ថ្មី "Johnny English 3" នេះ​បាន​ចាប់​ផ្ដើម​ថត​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ សីហា​ នេះ​ហើយ​​។

លោក Rowan Atkinson ក្នុង​រឿង Johnny English

នេះ​គឺ​ជា​រឿង​ទី​៣​ហើយ​សម្រាប់​ខ្សែ​រឿង "Johnny English” ដែល​ Mr. Bean នឹង​ដើរ​តួ​ជា​អ្នក​ស៊ើប​អង្កេត​ ដែល​មាន​ឈុត​ឆាក​វាយ​តប់​បាញ់​ប្រហារ​ រួម​ជាមួយ​សំណើច​កំប្លែង​មិន​ចេះ​ចប់។ ភាព​យន្ត​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភាព​យន្ត​​ល្អ​មួយ​របស់ Mr. Bean​ ដោយ​​ខ្សែ​រឿង​ភាគ​ទី​១​ ​សរសេរ​ប៉ារូល​​ដោយ​លោក Neal Purvis ដែល​ជា​អ្នក​សរសេររឿង "Casino Royale” និង "Skyfall” ផង​ដែរ។

ភាគ​ទី​១ នៃរឿង​ "Johnny English” បញ្ចេញ​ឆ្នាំ​ ២០០៣​ ​​រក​ចំណូល​បាន ១៦០,៥ លាន​ដុល្លារ​ ទូទាំង​ពិភព​លោក​​ រហូត​ដល់​ឆ្នាំ ២០១១​ ភាគ​ទី​២ "Johnny English: Reborn” បាន​ចាប់​ដាក់​បញ្ចាំង​ហើយ​រក​ចំណូល​បាន​ ១៦០​លាន​ដុល្លារ​ទូទាំង​ពិភពលោក។

ភាព​យន្ត​ "Johnny English 3” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​ ១២ ខែ ​តុលា ​ឆ្នាំ ២០១៨​ នៅ​ចក្រភព​អង់គ្លេស​ និង​ទីតាំង​ផ្សេងៗ​ទៀត​ទូទាំង​ពិភពលោក​សម្រាប់​កាល​បរិច្ឆេទ​បន្ទាប់៕

លោក Rowan Atkitson និង​កូន​ស្រី Lily Atkitson

ចុច​អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម