Mr. Bean វិលមក​វិញ​ហើយ...​រឿងកំប្លែង​​ថ្មី​​សើចចុកពោះ!

  • 2015-03-04 18:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាត់​មុខ​ពី​​រឿង​ត្លុក​អស់​ពេល​៨​ឆ្នាំ​ តារា​កំប្លែងលំដាប់ពិភពលោក Rowan Atkinson ឬ​ប្រិយមិត្ត​ស្គាល់​ថា Mr. Bean នោះ នឹង​​ចូល​ខ្លួន​មកបម្រើ​អារម្មណ៍​ទស្សនិកជន​សារ​ជា​ថ្មី​ តាម​រយៈ​​រឿង​កំប្លែង​ខ្លី​​មាន​ចំណង​ជើង​ថា “Comic Relief Red Nose Day “។

 

 

ក្នុង​រឿង “Comic Relief Red Nose Day “ Mr. Bean នៅ​តែ​សម្ដែង​ជា​តួអង្គ​ឡិកឡក់ ចូល​រួម​ពិធី​បុណ្យសព​របស់​មិត្តភ័ក្ត​ម្នាក់ ហើយ​ទាញ​ទូរទសព្វ iPhone ថត Selfie មុខ​មឈូស មុន​ពេល​ឱន​ទៅ​គម្រប​មឈូស ផ្ទៀង​ត្រចៀក​ស្ដាប់ ដើម្បី​ឱ្យ​ដឹង​ថា សព​ស្លាប់​ពិត​មែន​ឬ​ក៏​អត់។ ពេល​ដឹង​ថា មិត្តភ័ក្តិ​ស្លាប់​មែន​ Mr. Bean បាន​ស្រែក​យំ​​ដោយ​អារម្មណ៍​ក្កុកក្ដួល និងសោកស្ដាយ។

 

លោក Ben Miller ដែល​ជា​តារា​សម្ដែង​ក្នុង​រឿង​នេះ​​និយាយ​ថា " ខ្ញុំ​ដើរ​តួ​ជា​អ្នកកាន់​ទុក្ខ និង​សូត្រធម៌ ដែល​អង្គុយ​ជិត Mr. Bean​។ Miller បន្ថែម​ទៀត​ថា លោក​យល់​ថា​ ទស្សនិកជន​នឹង​ចូលចិត្ត​ ព្រោះ​នេះ​ជា​រឿង​មាន​គុណតម្លៃ ដែលគេ​មិន​អាចគិត​ដល់​​ថា នឹង​មាន​អ្វី​កើត​ឡើង​ក្នុង​ពិធី​បុណ្យ​សព"។

 

រឿង​សម្ដែង​ដោយ​កំពូល​តារា​កំប្លែង ប្រើកាយវិការ ទឹកមុខ សញ្ជាតិអង់គ្លេស​រូបនេះ នឹង​មាន​ចាក់​ផ្សាយ នៅ​ថ្ងៃ​សុក្រ ទី១៣ ខែ​មិនា ឆ្នាំ​២០១៥​ នៅ​ម៉ោង៧ល្ងាច លើ​កញ្ចក់​ទូរទស្សន៍ BBC One , BBC One HD និង BBC Two៕

 

 

 
 
 
 

 

 រឿង​ថ្មី​របស់ លី តឺហួរ មាន​អត្ថន័យ​អប់រំ​ពិភពលោក​មិន​គួរ​ឱ្យ​ជឿ

រឿង​ពាក់ព័ន្ធ​រវាង​ត្រចៀកកាំ និង​ទិនហ្វី ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail