រឿងថ្មីរបស់ លី តឺហួរ មានអត្ថន័យអប់រំពិភពលោកមិនគួរឱ្យជឿ
- 2015-03-02 22:34:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មីរបស់ លី តឺហួរ មានអត្ថន័យអប់រំពិភពលោកមិនគួរឱ្យជឿ
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែងកូនមួយ Andy Lau (លី តឺហួរ) បានសម្ដែងរឿងថ្មី មានចំណងជើងថា "Lost and Love" ដែលរៀបរាប់ពីការចាប់ពង្រត់ក្មេងៗពីឪពុកម្ដាយរបស់ពួកគេ ដែលរឿងនេះបង្កប់អត្ថន័យអប់រំយ៉ាងធំធេងដល់ពិភពលោក។
ការចាប់ពង្រត់ និងការជួញដូរកុមារប្រហែល ១,២លានករណី បានកើតឡើងរាល់ឆ្នាំ ជុំវិញពិភពលោក ហេតុនេះហើយទើប តារាសម្ដែងជើងចាស់សង្ឃឹមថា ភាពយន្តដែលចាប់ផ្ដើមថត ក្នុងខែមិនា ឆ្នាំ២០១៤របស់លោកនេះ នឹងធ្វើឱ្យមានការផ្លាស់ប្ដូរ។
បើយោងតាមសារព័ត៌មាន Singtao Daily បង្ហាញថា តារាសម្ដែង លីតឺហួរ ដែលសម្ដែងជាតួកសិករក្រីក្រម្នាក់តាមរកកូនប្រុស ត្រូវបានគេចាប់យកទៅនោះ បានប្រាប់ឱ្យដឹងថា ភាពយន្តនេះនឹងជួយលើកកម្ពស់ការយល់ដឹង ពីបញ្ហាពិភពលោកមួយនេះ។
“បើទោះបីមានមនុស្សម្នាក់មើលភាពយន្តនេះ ហើយអាចផ្លាស់ប្ដូរផ្លូវដែលគាត់គិត និងអាចការពារកូនៗរបស់គាត់ នោះហើយជាគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន"។
ភាពយន្តនេះ មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗ ដូចជា Jing Boran សម្ដែងជាជាងជូសជុលឡាន Zeng Shuai, Wang Zhifei សម្ដែងជាឪពុក Zeng Shuai ឈ្មោះ Zeng Yongqiang, Tony Leung Ka-fai សម្ដែងជាប៉ូលិសចរាចរណ៍ Jiangxi, Sandra Ng សម្ដែងជាអ្នកជួញដូរមនុស្ស និងតួឯកលីតឺហួរ សម្ដែងជាកសិករឈ្មោះ Lei Zekuan។
"Lost and Love" ដែលនឹងមានចាក់បញ្ចាំង នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥ ជាខ្សែភាពយន្តចិនហុងកុង ដឹកនាំសម្ដែងដោយ អ្នកសរសេរប្រលោមលោក អ្នកស្រី Peng Sanyuan។ ភាពយន្តនេះថតឡើង ដើម្បីឆ្លុះបញ្ចាំងពីតថភាពពិត ដែលបានកើតឡើងក្នុងឆ្នាំ២០១០ របស់ពលរដ្ឋខេត្ត Hubei ម្នាក់ បានជួបកូនប្រុសវិញ ក្រោយត្រូវគេចាប់យកទៅបាត់រយៈពេលបីឆ្នាំមក៕
Clara Lee ប្រាប់ថា ចង់សម្ដែងរឿងជាមួយ លី តឺហួរ
អាម៉ាប់ និងលីតឺហួរ បញ្ចប់ការថតរឿង “Old Guard” ដោយជោគជ័យ
លីតឺហួរ និងអាម៉ាប់ចាប់ដៃគ្នាសម្ដែងរឿងថ្មី “The Bodyguard”
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo