Clara Lee ប្រាប់​ថា​ ចង់​សម្ដែង​រឿង​ជាមួយ​ លី តឺហួរ

  • 2015-01-30 13:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិចស៊ី សញ្ជាតិ​កូរ៉េ​ខាងត្បូង-អង់គ្លេស Clara Lee ចង់​សម្ដែង​រឿង​ហុងកុងឱ្យ​បាន​ច្រើន​ ក្នុង​ពេល​អនាគត ជា​ពិសេស​សម្ដែង​ជាមួយ​ តារា​​​​ជើងចាស់ លី តឺហួរ។ Clara ប្រាប់​ឱ្យ​ដឹង​បែប​នេះ​ ​បន្ទាប់​ពី​នាង​ បាន​​ថតខ្សែភាពយន្ត​ "Corgi Prince" របស់​ចិន​ជា​លើក​ទី១​រួចមក។

 

ផ្អែក​​​តាម​របាយការណ៍លើ​សារព័ត៌មាន Oriental Daily News តារា​បង្ហាញ​ម៉ូដ​វ័យ​២៩​ឆ្នាំ ដែល​បាន​ចូល​រួម​កម្មវិធី​ភាពយន្ត​ខាងលើ​និយាយ​ថា "ហុងកុង​អស្ចារ្យ...ការថត​គួរ​ឱ្យ​ពេញ​ចិត្ត ហើយ​ខ្ញុំ​បាន​ស្គាល់​មិត្តភ័ក្តិ​ច្រើន"។

 

តារា​កំពុង​មាន​រឿងប្ដឹងផ្ដល់ ជាមួ​យ​ផលិតកម្ម Polaris Entertainment បន្ត​ថា “ក្ដីសុបិន​របស់​ខ្ញុំ គឺ​ចង់​សម្ដែង​ជា​មួយ​តារា​ស្រី​ Zhang Ziyi និង Andy Lau (លី តឺហួរ)។ ខ្ញុំ​ជឿ​ថា ខ្ញុំ​មាន​សមត្ថភាព​​សម្ដែង​ភាពយន្ត"។

 

តារា​ចូលចិត្ត​លេង​ខ្លួន​សិចស៊ី​សង្ឃឹម​ថា "Corgi Prince" នឹង​ជា​ចំណុច​ចាប់ផ្ដើម នៃ​បង្កើត​កិច្ច​សហការ​​​ឱ្យ​កាន់​តែ​ច្រើន។ នាង​បាន​បង្ហាញពី​​បំណង​ប្រាថ្នា​ថា ចង់​នៅ​ហុងកុង​ឱ្យ​​យូរ ដើម្បី​រៀនភាសា​ចិន។

 

ក្នុង​រឿង "Corgi Prince" ក៏​មាន​វត្តមាន​​តារា​ស្រី​ជើងចាស់ Nina Paw តារា​ចម្រៀង​តៃវ៉ាន់ Prince Chiu និង​ តារា​ស្រី​សិចស៊ី Rainky Wai ចូល​រួម​សម្ដែង​ផង​ដែរ៕

 

 

Clara ពាក់​កណ្ដាល​ស្រាត លើ​ទស្សនាវដ្ដី ‘GQ Taiwan’

 

អាម៉ាប់ និង​លីតឺហួរ បញ្ចប់​ការ​ថត​រឿង “Old Guard” ដោយ​ជោគជ័យ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo

អត្ថបទថ្មី