តាម៉ាប់ និងលីតឺហួរ បញ្ចប់ការថតរឿង "Old Guard” ដោយជោគជ័យ
- 2014-10-07 22:51:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាម៉ាប់ និងលីតឺហួរ បញ្ចប់ការថតរឿង "Old Guard” ដោយជោគជ័យ
ចន្លោះមិនឃើញ
ខ្សែភាពយន្ត "Old Guard” ដែលជាស្នាដៃថ្មីរបស់តារាសម្ដែង និងអ្នកដឹកនាំរឿងហុងកុង Sammo Hung (អាម៉ាប់) រួមជាមួយ Andy Lau (លីវតឺហួរ) បានបញ្ចប់ការថតដោយជោគជ័យ កាលពីពេលថ្មីៗនេះ បន្ទាប់ពីចំណាយពេលថតអស់រយៈពេលជិតពីរខែ។
“The Old Guard” គឺជាការដឹកនាំ និងសម្ដែងតួឯកផ្ទាល់របស់តារាវ័យ៦២ឆ្នាំ Sammo Hung។ ចំណែក លី តឺហួរ គ្រាន់តែជាតួរាយរងម្នាក់ប៉ុណ្ណោះ។ Sammo សម្ដែងជាតួអង្គរក្សចូលនិវត្តន៍ម្នាក់ដែលត្រូវត្រលប់មកកាន់ការងាររបស់ខ្លួនវិញ ដើម្បីជួយសង្គ្រោះនារីម្នាក់ដែលក្លាយជាមុខសញ្ញារបស់ក្រុមវាយប្រហារ បន្ទាប់ពីឪពុករបស់នាងបានលួចយកពេជ្រដ៏មានតម្លៃ និងរត់គេចខ្លួនបាត់។ ឪពុកម្នាក់នោះ សម្ដែងដោយ លី តឺហួរ។
ភាពយន្តនេះបានចាប់ផ្ដើមថតកាលពីខែសីហា ដោយជ្រើសរើសទីតាំងនៅប្រទេសចិន និងប្រទេសរុស្ស៊ី និងត្រៀមចេញបញ្ចាំងនៅឆ្នាំ២០១៥ខាងមុខនេះ។ ក្រៅពីតារាទាំងពីរដួង ភាពយន្តនេះមានការចូលរួមពីតារាផ្សេងៗទៀតដូចជា Deng Chao Wang Xeubing។
ទស្សនាសកម្មភាពថត និងពិធីជប់លៀងបញ្ចប់ការថតរឿងរបស់ពួកគេខាងក្រោមនេះ៖
អានអត្ថបទ៖ ណែនាំឲ្យស្គាល់កូនខ្មែរម្នាក់ទៀតដែលធ្លាប់សម្ដែងជាមួយ លី លានជា
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ sammohungblog