រឿង​ពាក់ព័ន្ធ​រវាង​ត្រចៀកកាំ និង​ទិនហ្វី ដែល​អ្នក​មិន​ធ្លាប់​ដឹង

  • 2015-03-03 16:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zhao Wei ជាតារា​សម្ដែង និង​ចម្រៀង​ចិន​ល្បី​ឈ្មោះមួយ​រូប ដែល​ត្រូវ​​គេ​ស្គាល់​ច្រើន ពេល​នាង​សម្ដែង​តួអង្គ ក្រចៀកកាំ ក្នុង​រឿង "ព្រះនាង​យ៉េ​យ៉េ" ឬ "My Fair Princess” ។ ចំណែក​ទិនហ្វី រឹតតែ​មិន​បាច់​និយាយ ព្រោះ​អី​ទស្សនិកជន​ភាគច្រើន​ស្គាល់ និង​ចូលចិត្តតារា​រូបនេះ​ស្ទើរ​គ្រប់​គ្នា តាម​រយៈ​ការសម្ដែង​រឿងបែប​កំប្លុកកំប្លែង សើចចុកពោះ​តាំង​ពីដើមដល់​ចប់។ ទោះបីជា​យ៉ាង​ណា​ ប្រិយ​មិត្ត​​ខ្លះ​ប្រហែល​មិន​ទាន់ដឹង​រឿង​មួយ​ចំនួន​ របស់​តារាជួរ​មុខ​ទាំងពីរ​នេះ​ទេ ដូច្នេះ​សូម​តាមដាន​ដូចខាងក្រោម៖

 

តារាសម្ដែង ចម្រៀង អ្នកដឹកនាំរឿង Zhao Wei

 

ត្រចៀកកាំ និង​ស្ដេច​កំប្លែង​ទិនហ្វី បាន​សហការ​គ្នា​នៅ​ឆ្នាំ​២០០១ ដែល​កាល​នោះ​ពួកគេ​សម្ដែង​រឿង "ស្ដេចបាល់ទាត់​ទិនហ្វី ឬ Shaolin Soccer”។ ពេល​សម្ដែង​ភាពយន្ត​នេះ អ្នកទាំងពីរ​ត្រូវ​បាន​គេ​រាយការណ៍​ថា មានការ​អន់ចិត្ត​នឹង​គ្នា​បន្តិចបន្តួច ដោយ​មាន​ម្ដង​នោះ ទិនហ្វី បាន​ស្ដី​បន្ទោស ត្រចៀកកាំ រហូត​ទាល់​តែ​នាង​យំ។

 

​រឿង​មួយ​ទៀត​ដែល​អ្នក​នឹកស្មាន​មិនដល់​នោះ គឺថាជាង​១០​ឆ្នាំ​ក្រោយ​មក តួបុត្រី​​ស្ដេច​ឈៀនឡុង​រូបនេះ បាន​បង្ហាញ​ភាពយន្ត​​​​​​ជាស្នាដៃ​ដឹកនាំ​ដោយ​រូប​នាងផ្ទាល់​មាន​ចំណងជើង​ថា  " So Young” ដែល​រឿង​នេះ​រក​ចំណូល​បាន​ច្រើន​ជាង​រឿង​ឆ្នាំ​២០១៣ “Journey to the West: Conquering the Demons” របស់​ទិនហ្វីទៅទៀត ក្នុង​តារាង Box Office ចិន។ ចំពោះ​ជោគជ័យ​នេះ​ ត្រចៀកកាំ​បាន​និយាយ​ថា "ទីបំផុត​ខ្ញុំ​យក​ឈ្នះ Stephen Chow បាន​ហើយ!”។   យ៉ាងណាមិញ ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ម្សិលមិញ គេហទំព័រ Jaynestars ចុះផ្សាយ​ថា តារា​ស្រី​វ័យ​ ៣៨​ឆ្នាំ  Zhao Wei នឹង​ត្រឡប់​មក​​សហការ​ជាមួយទិនហ្វីវិញ គឺ​សម្ដែង​ក្នុង​រឿង "Journey to the West 2”។

 

ប៉ុន្តែ​ភាពយន្ត​នេះ តួ​ឯកក្នុង​រឿង "ចុងភៅទេវតា" មិន​ចេញ​មុខ​ដឹកនាំ​ទេ ដោយ​ប្រគល់​ដំណែង​នេះ ​ទៅ​ឱ្យ​អ្នកដឹកនាំ​រឿង​សញ្ជាតិ​វៀតណាម Tsui Hark ចំណែក​លោក​គ្រាន់​តែ​នៅ​ក្រៅឆាក ដើម្បី​​ជួយ​ផលិតតែ​ប៉ុណ្ណោះ។ តួចាស់ៗ Shu Qi និង Wen Zhang  នឹង​ត្រឡប់​មក​សម្ដែង​វិញ ហើយ​ទិនហ្វីនឹង​សរសេរ Script ថ្មី​សម្រាប់ត្រចៀកកាំ៕

 

 

 

 

 

 

ទិនហ្វី ចាប់​ដៃ​ជាមួយ​ផលិតករ​វៀតណាម​​ថត​រឿង​ថ្មី​ក្នុង​​ឆ្នាំ​នេះ

ទិនហ្វី បង្ហាញ​មុខ​លើក​នេះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់​គ្នា

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Jaynestars

អត្ថបទពេញនិយម