ទិនហ្វី ចាប់​ដៃ​ជាមួយ​ផលិតករ​វៀតណាម​​ថត​រឿង​ថ្មី​ក្នុង​​ឆ្នាំ​នេះ

  • 2015-02-19 16:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Stephen Chow  (ទិនហ្វី) ត្រូវ​គេរាយការណ៍​ថា កំពុង​ពិភាក្សា​អំពី​​ការសហការ​ជាមួយ​ផលិតករវៀតណាម លោក Tsui Hark ដើម្បី​ផលិត​ភាគបន្តនៃ​រឿង “Journey to the West: Conquering the Demons” ហើយ​ភាព​យន្ត​នេះ ​​នឹង​ចាប់​ផ្ដើម​ថត​នៅ​ខែ​សីហា ឆ្នាំ​២០១៥​នេះ។

 

 

កាល​ពី​ដើម​ឆ្នាំ​២០១៣ ភាពយន្ត "Journey to the West: Conquering the Demons” របស់​អ្នកដឹកនាំរឿង ទិនហ្វី រក​ចំណូល​ក្នុង​ស្រុក​បាន ២១៥លាន​ដុល្លារ​អាមេរិក និង​ក្លាយ​ជា​រឿង​ចិន​ដែល​រក​ចំណូល​បាន​ខ្ពស់​លំដាប់​ទី២​នៅ​លើ​ពិភពលោក។ ​ក្រោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើនពី​ទស្សនិកជន ទិនហ្វី គ្រោង​​ថត​រឿង​ភាគ​បន្ត តែ​ត្រូវ​ផ្អាក​​វិញដោយសារ​​លោក​មិន​ពេញ​ចិត្ត Script។

 

ប៉ុន្តែ​ក្រោយ​ដឹង​ថា លោក Tsui Hark ចាប់​អារម្មណ៍​ផលិត​រឿង​នេះ ទិនហ្វី ក៏​បាន​ទាក់ទង​សហការ​​​តែ​ម្ដង។ ទោះបី​ស្ទីល​​របស់​អ្នកទាំងពីរ​ខុស​គ្នា​ដាច់ តែ​មាន​គេ​បញ្ជាក់ថា ទិនហ្វី ពេញ​ចិត្ត​នឹង​សហការ​ជាមួយ Tsui Hark ហើយ​អ្នកដឹកនាំ​រឿងវ័យ​៥២​ឆ្នាំ​រូប​នេះ មិន​លូកដៃ​ជ្រៀតជ្រែក​ក្នុង​ការ​ដឹកនាំ​របស់Tsui Hark ទេ។ ​

 

រឿងភាគ​បន្ត​របស់​តារា​ពូកែ​កំប្លែង​ទិនហ្វី ​​Shu Qi, Wen Zhang និង​​​Huang Bo នឹង​ត្រឡប់​មក​សម្ដែង​ជា​ថ្មី​​​ ខណៈ​ទិនហ្វី​​ធ្វើ​ជា​ផលិតករ រីឯ​ Tsui Hark នឹង​ក្លាយ​ជា​អ្នកដឹកនាំ​រឿង។

 

រឿង" Journey to the West 2” វិនិយោគ​ដោយ​ផលិតកម្ម Alibaba Pictures ក្រុមហ៊ុន​ស្ថិត​ក្រោម​ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន Alibaba ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់ ៤០០លាន​យ័នប្រហែល​​ជាង​៦៣លាន​ដុល្លារ​អាមេរិក។ ភាពយន្ត​នេះ​​គ្រោង​​ចាក់​បញ្ចាំង​នៅ​ចិន​ដី​គោក ក្នុង​បុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំ​២០១៧៕

 

 

លោក Tsui Hark

តារាសម្ដែង Shu Qi

 

ទិនហ្វី បង្ហាញ​មុខ​លើក​នេះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់​គ្នា

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

អត្ថបទថ្មី