២នាក់បងប្អូនឡើង​ឆាក AGT បង្ហាញ​សមត្ថភាព ជិះស្គីរាំគ្រវីគ្រវាត់ មើល​ហើយ​ម្នាក់ៗចង់​ខ្យល់​ចាប់ (វីដេអូ)

  • 2017-08-05 08:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​-បេក្ខនារី​ក្នុង​កម្មវិធី​ America's Got Talent រដូវ​កាល​ទី​ ១២​ ដែល​បាន​ទទួល​ជោគជ័យ​កាល​ពី​វគ្គ​ Audition រហូត​មាន​ឱកាស​បន្ត​មក​ដល់​វគ្គ​ Judge Cuts ២​រូប​ បាន​ធ្វើ​រឿង​ដ៏​ស្រៀវ​ខ្លួន​មួយ​សម្រាប់​សប្ដាហ៍​ថ្មី។

ដៃ​គូ​សម្ដែង​ ដែល​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ Billy និង​ Emily ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​ទះដៃ​ ហ៊ោ​គិល​ បាន​ឡើង​មក​អង្រួន​អារម្មណ៍​អ្នក​ទស្សនា​ម្ដង​ទៀត​ហើយ​ តាម​រយៈ​ការ​សម្ដែង​ក្បាច់​រាំ​ បែប​មិន​ធម្មតា​ ដោយ​ពាក់​ស្បែក​ជើង​ស្គី​រាំ​ គ្រវីគ្រវាត់​ ផ្លាស់​ប្ដូរ​ចលនា​លឿន​បំផុត​ បើ​ហ៊ាន​តែ​ភ្លាត់​បន្តិច​ នោះ​គ្រោះថ្នាក់​អាក្រក់​នឹង​កើត​មាន​មួយ​រំពេច។

ពួកគេ​ទាំង​ ២​នាក់​ពិត​ជា​ធ្វើ​បាន​ល្អ​ តែ​ទស្សនិកជន​វិញ​ស្ញើប​ពោះ​ពេញ​ទំហឹង​​រួម​ទាំង​គណៈកម្មការ​ភ្លាត់​មាត់​ និង​មិន​ហ៊ាន​ទាំង​មើល​ទៀត៕

ចង់​ដឹង​ពិសេស​យ៉ាង​ណា​សូម​ទស្សនា​ដូច​តទៅ៖

ចុចអាន៖

អត្ថបទ៖ យី សុធារី