ជប៉ុន​ផ្ដល់​លុយមកកម្ពុជា ២៤៤​លាន​ដុល្លារ​ លើ​គម្រោង​ពិសេសធំៗ២

  • 2017-08-06 02:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នឹង​ផ្ដល់​ជំនួយ មក​កាន់​កម្ពុជា​ប្រមាណ ២៤៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​លើ​គម្រោង​២​ធំៗ ដែល​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​សម្ដេច​ ហ៊ុន សែន នឹង​ជួប​ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ ដើម្បី​​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​២​ ជា​ជំនួយ​ជប៉ុន​ផ្ដល់​មក​កម្ពុជា​រួម​មាន៖

១.ហិរញ្ញ​ប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់​កាល​ទី​០៤ ដែល​មាន​ទឹក​ប្រាក់​សរុប ៣,៩៤៨​លាន​យ៉េន (ប្រមាណ​ជា​៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

២.ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុង​តឺន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​៣២,៥០២ លាន​យ៉េន (ប្រមាណ​ជា​២០៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​)។

គួរ​ជម្រាប​ជូន​ថា ការ​ផ្ដល់​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​​មក​កម្ពុជា​នេះ​ធ្វើ​ឡើង ក្នុង​ដំណើរ​ទស្សនកិច្ច របស់​សម្ដេច​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កាន់​ប្រទេស​ជប៉ុន តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ៕

អត្ថបទ៖ វឌ្ឍនៈ