សមាជិក​ក្រុម Black Pink, Jisoo ជា​អ្នក​គាំទ្រ​ផ្គាប់​មុខ​របស់​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​SM

  • 2017-08-06 04:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី “Knowing Brothers” សប្ដាហ៍​នេះ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ប្រចាំ​ក្រុម “Black Pink”​ កញ្ញាJisoo បាន​ទម្លាយ​ថា​ នាង​ជា​អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង​ប្រចាំ​ក្រុម TVXQ ម្នាក់​គឺ Changmin។

នាង​បាន​រៀប​រាប់​សំណួរ​ពេល​ដែល​នាង​ប្រលង​ចូល​ផលិតកម្ម​ SM ថា គ្រា​នោះ Heechul សមាជិក​ក្រុម Super Junior សួរ​នាង​ថា​៖ "តើ​អ្នក​ណា​ជា​កំពូល​តារា​ក្នុង​ចិត្ត​នាង"។ ភ្លាម​នោះ​ Jisoo តប​ដោយ​ត្រង់​ៗ​ថា គឺ TVXQ ពួក​គេ​គឺ​ជា​ក្រុម​ដ៏​អស្ចារ្យ ហើយ​ពេល​នោះ​នាង​បាន​លើក​យក​ Changmin ជា​ឧទាហរណ៍​ ហើយ​និយាយ​​បញ្ឆិតបញ្ឆៀង​ថា​នាង​គឺ​ Fan របស់​តារា​រូប​នេះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខណា