សាលាក្រុង​គ្រោង​បង្កើត Smart Card និង កម្មវិធី​រថយន្ដ​ក្រុង​លើ​ទូរ​សព្ទ​

  • 2017-08-07 02:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(​ភ្នំពេញ​) ៖ សាលា​រាជធានី​ភ្នំពេញ​គ្រោង​បង្កើត ​Smart Card និង​ប្រព័ន្ធ​កម្មវិធី​ឡានក្រុង​លើ​ទូរ​សព្ទ​ចល័ត​ដើម្បី​បង្ក​ភាព​ងាយ​​ស្រួល​ដល់​ប្រជាពលរដ្ឋ​។ ​ ​

​បើ​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ ម៉េ​ត មាស​ភក្ដី បាន​ឲ្យ​ដឹង​ថា​ក្រៅពី Smart Card លោក​ឲ្យ​ដឹង​ទៀត​ថា​សាលាក្រុង​​នឹង​បង្កើត​ឲ្យ​មាន​កម្មវិធី ​(app)​ អាច​ឲ្យ​ប្រជាពលរដ្ឋ​មើល​ប្រព័ន្ធ​ឡាន​ក្រុង​តាមរយៈ​ទូរ​សព្ទ​ដៃ​ចល័ត​ថា​តើ​ឡានក្រុង​នឹង​មកដល់​នៅ​​ទីតាំង​ណាមួយ ពេល​ប៉ុន្មាន​នាទី​ទៀត​? សម្រាប់​លោក មាស ម៉េ​ត​ភក្តី​ប្រព័ន្ធ​ទាំងពីរ​នេះ​នឹង​រួមចំណែក​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ អ្នកគ្រប់គ្រង និង​មាន​ភាព​សុក្រឹត​ មិន​អាច​បន្លំ​បាន​ឡើយ។​ ​ ​ ​

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ដូច្នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រថយន្តក្រុង​ជំនួយ​ពី​ប្រទេស​ចិន​ទើបតែ​ដាក់​ឲ្យ​ដំណើរការ​កាលពីដើម​​ខែ​សីហា​នេះ​។ អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា Smart Card និង ប្រព័ន្ធ​កម្មវិធី​ឡានក្រុង​លើ​ទូរ​សព្ទ​គ្រោង​នឹង​បំពាក់​លើ​រថយន្ត​​ថ្មី​ទាំងនោះ៕

ប្រភព ៖ rasmeinews.com