ភាពយន្ត​ប្រវត្តិសាស្ត្រ​១​ទៀត ​ត្រៀម​បង្ហាញ​ខ្លួន​បន្ទាប់​ "ហ្លួង​ព្រះ​ស្ដេច​កន"

  • 2017-08-07 05:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ភាពយន្ត​ប្រវត្តិសាស្ត្រ​មួយ​កំពុង​ត្រៀម​អង្រួន​វិស័យ​ភាពយន្ត​ខ្មែរ នា​ពេល​ថ្មីៗ​នេះ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក៏​បាន​ប្រកាស​ផលិត​រឿង​មួយ​ទៀត​ដែល​ដក​ស្រង់​ចេញ​ពី​ប្រវត្តិសាស្ត្រ​ទាំង​ស្រុង​គឺ "ឃុនឆាង ឃុនផែន"។

អតីត​សាស្ត្រាចារ្យ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​លោក ហង្ស សុវណ្ណារ៉ា​ ដែល​ជា​អ្នក​ស្រាវជ្រាវ ​​និពន្ធ​និង ដឹក​នាំ​ រឿង​ភាគ​នេះ ប្រាប់ Sabay ថា៖ "រឿង​នេះ​មាន​សរុប​ចំនួន៤០ភាគ ដែល​យើង​យក​តាម​ខ្លឹម​សារ​រឿង​ដើម​ទាំង​ស្រុង​ និង​គ្រាន់​តែ​បន្ថែម​ល្បោយ​បន្តិច​បន្តួច​ឲ្យ​ក្លាយ​សាច់​រឿង​ភាគ​ដ៏​ជក់​ចិត្ត"។

លោក​បន្ត​ថា​ តួអង្គ​សំខាន់​ក្នុង​រឿង​នេះ​មាន​ដូច​ជា កញ្ញា ​នី មុន្នីនាថ ជា​តួ​នាង​ ភឹម​ លោក​ កែវ ពិទូ ជា​តួ​ ឃុនឆាង និង​ ឃឹម រិទ្ធី ជា​តួ​ ឃុនថែន និង​មាន​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ចូល​រួម​សម្ដែង។

"ឃុនឆាង ឃុនផែន" ត្រូវ​បាន​ស្រាវជ្រាវ​និពន្ធ​ ព្រម​ទាំង​​ដឹក​នាំ​សម្ដែង​ អតីត​សាស្ត្រាចារ្យ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​លោក ហង្ស សុវណ្ណារ៉ា​ ដែល​ជា​អ្នក​និពន្ធ​រឿង​ភាគ​បែប​បុរាណ ដ៏​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ និង​លោក​ រចនា ដួង ដែល​បាន​ចេញ​ថត​រយៈ​ពេល​១០​ថ្ងៃ​ហើយ​ គិត​ត្រឹម​ថ្ងៃ​៧​ ខែ​កក្កដា​នេះ និង​ត្រៀម​ចាក់​​បញ្ចាំង​នៅ​ដើម​ឆ្នាំ ២០១៨ ខាង​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៥។

គួរ​រំលឹក​ថា ខ្សែភាពយន្ត​ដែល​និយាយ​ទាក់​ទង​ពី​ប្រវត្តិសាស្ត្រ​ខេត្ត​កំពត​នេះ ធ្លាប់​ត្រូវ​បាន​ផលិត​ចេញ​ជា​រឿង​ដុំ​ម្ដង​ហើយ​កាល​ពី​អំឡុង​ឆ្នាំ​២០០២-២០០៣ នៅ​ក្នុង​ផលិតកម្ម​អង្គរវត្ត៕

អត្ថបទ៖ សុខណា