ស្មាតហ្វូន​ ​Android​ ​ដឹង​តែ​ថត​រូប​ស៊ីដាច់​ ​iPhone 7 Plus​ ​បើ​ប្រើ​ ​App​ ​ទាំង​នេះ

  • 2017-08-07 03:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ ​iPhone 7 Plus​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព​ខ្ពស់​ ​ជា​ពិសេស​ជា​មួយ​មុខងារ​ ​Portrait Mode​ ​ដែល​ថត​រូប​មាន​ផ្ទៃ​ក្រោយ​ព្រឹល​តិច​ៗ​ទាក់ទាញ​ដូច​កាមេរ៉ា​ ​DSLR។ ប៉ុន្តែ​បើ​មើល​តម្លៃ​របស់​វា​ហាក់​ជ្រុល​បន្តិច​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ ​គឺ​មាន​ប្រមាណ​ចាប់​ពី​ជាង​ ​៧០០​ ​ដុល្លារ​ ​ដល់​ជាង​ ​១​ ​ពាន់​ដុល្លារ។

ដោយ​ឡែក​ ​សម្រាប់​ស្មាតហ្វូន​ ​Android​ ​ដែល​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី​ ​២០០​ ​ដុល្លារ​ដល់​ ​៨០០​ ​ដុល្លារ​ ​គឺ​អាច​ថត​រូប​ ​និង​កែ​រូប​បាន​ទាក់ទាញ​លើស​ ​iPhone 7 Plus​ ​បាន​ផង​ដែរ​ ​ដោយ​គ្រាន់​តែ​ប្រើ​ ​App​ ​ទាំង​នេះ ៖

  • Candy Camera​ ​ជំនាញ​ខាង​ ​Selfie​ ​និង​កែ​រូប​ជា​មួយ​ ​Sticker​ ​ឡូយៗ​ជា​ច្រើន។
  • DSLR Camera Pro​ ​ជា​កម្មវិធី​ដែល​មាន​មុខងារ​បញ្ជា​ដូច​កាមេរ៉ា​ ​DSLR​ ​ទាំង​ស្រុង។
  • Footej Camera​ ​ជំនាញ​ខាង​ថត​ ​និង​កែ​រូប​ទេសភាព។
  • Google Camera​ ​ជំនាញ​ថត​កន្លែង​ងងឹត​ ​ហើយ​ងាយ​បង្ហោះ​រូបភាព​ ​ឬ​វីដេអូ​ទៅ​រក្សា​ក្នុង​ ​Google Drive​ ​បាន​យ៉ាង​រហ័ស។
  • Cardboard Camera​ ​សមត្ថភាព​ពិសេស​ ​អាច​ផលិត​រូបភាព​ ​និង​វីដេអូ​ប្រភេទ​ ​៣៦០​ ​ដឺក្រេ។
  • Motion Stills​ ​អាច​ផលិត​វីដេអូ​ខ្លី​ប្រមាណ​ ​៣​ ​វិនាទី​ ​និង​បម្លែង​ទៅ​ជា​រូបភាព​មាន​ចលនា​ប្រភេទ​ ​GIF។
  • Z Camera​ ​ជំនាញ​កែ​រូប​ ​ប្ដូរ​ពណ៌​សក់​ ​បន្ថែម​សាក់​ ​លេង​ពណ៌​ភ្នែក​ ​ឬ​ធ្វើ​ឲ្យ​មុខមាត់​រលោង​ជា​ដើម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រដ្ឋ