គូដណ្ដឹង សុខ ជំនោរ ជានរណា?

  • 2017-08-07 06:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​ និង​ជា​អ្នក​ដឹក​នាំ​​រឿង លោក សុខ ជំនោរ បាន​សម្រេច​ភ្ជាប់​ពាក្យ​ ជា​មួយ​នារី​វ័យ​ក្មេង​ម្នាក់ កាល​ពី​ថ្ងៃ​ទី៦ ខែ សីហា ឆ្នាំ ២០១៧ កន្លង​ទៅ។ តើ​អនាគត​ភរិយារបស់​កវី​រូប​នេះ​ជា​នរណា?

តាម​ឲ្យ​បញ្ជាក់​ពី​លោក សុខ ជំនោរ អនាគត​ភរិយា​​របស់​លោក​មាន​ឈ្មោះ​ថា ស្រី សុរង្សី អាយុ​២៦ឆ្នាំ ជា​បុគ្គលិក​​ធនាគារ​ឯក​ជន​មួយ ដោយ​​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​​២ឆ្នាំ​​មក​ហើយ។ កញ្ញា ស្រី សុរង្សី គឺ​ជា​កូន​ពៅ ​ក្នុង​ចំណោម​បងប្អូន​៣នាក់ ប្រុស២ ស្រី១ ដែល​មាន​​ម្ដាយ​ជា​សាស្ត្រាចារ្យ និង ឪពុក​ជា​វិស្វករ មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​នេះ​តែ​ម្ដង។

លោក សុខ ជំនោរ បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោក​​បើក​ក្រុមហ៊ុន ដែល​កាល​ណោះ​លោក​ពឹង​គូដណ្ដឹង​របស់​ខ្លួន​​ឲ្យ​ជួយ​​រៀបចំ​ឯកសារ​ឲ្យ​ដើម្បី​បង់​ពន្ធ ដែល​​ដំបូង​ឡើយ​រាប់​អាន​គ្នា​ធម្មតា​​ប៉ុណ្ណោះ។ ទំនាក់ទំនង​​ស្នេហ៍​ទៅ​ទើប​​​កើត​ឡើង​នៅ​​ដើម​ឆ្នាំ២០១៧​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​សិក្សា​ចិត្ត​គ្នា មួយ​រយៈ​មក។

លោក​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បាក់​ចិត្ត​ស្រលាញ់​កញ្ញា ស្រី សុរង្សី ហើយ​សម្រេច​ចិត្ត​ឲ្យ​ចាស់​ទុំ​ចូល​ស្ដីដណ្ដឹង​នេះ ក៏​ព្រោះ​ការ​ស្រលាញ់ និង​អារម្មណ៍​​ប្រហាក់ប្រហែល​គ្នា។ ចំណុច​ពិសេស​នោះ គឺ​អនាគត​ភរិយា​របស់​លោក គឺ​មាន​ចំណេះដឹង​ខ្ពស់​​ផ្នែក​គិត​លេខ​ខ្លាំង ដែល​ចំណុច​នេះ​លោក​​មិន​មាន​ ប៉ុន្តែ​លោក​ចូល​ចិត្ត ហើយ​​ចំណុច​មួយ​​ទៀត​គឺ ជា​មនុស្ស​ចូល​ចិត្ត​រស់​នៅ​បែប​ស្ងប់​ស្ងាត់​ស្រដៀង​ទៅ​នឹង​លោក។

​បច្ចុប្បន្ន​លោក សុខ ជំនោរ មាន​អាយុ​​៤០ឆ្នាំ​ហើយ ពោល​គឺ​អាយុ​ច្រើន​ជាង​​អនាគត​ភរិយា​របស់​លោក​១៤ឆ្នាំ។ អ្នក​​ទាំង​ពីរបាន​កំណត់​ថ្ងៃ​ចូល​រោងការ​រួច​ហើយ គឺ​ធ្វើ​នៅ​ថ្ងៃ​ទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ ក្រោយ​រៀបការ​រួច​​លោក សុខ ជំនោរ ប្រាប់​ថា លោក​នៅ​តែ​ឲ្យ​ភរិយា​របស់​ខ្លួន​បន្ត​ការងារ​គាត់​ដដែល ហើយ​បើ​មាន​ពេល​អាច​មក​ជួយ​ការងារ​របស់​លោក​បាន។ ចំពោះ​គម្រោង​​បើក​ជំនួញ​ផ្សេង​ទៀត មិន​ទាន់​គិត​ទេ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម