តម្លៃស្នាក់នៅលើកោះសង្សារ ដែលគ្រប់គ្នាល្បីថាគ្មានសំណាងទៅដល់
- 2017-08-07 07:03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃស្នាក់នៅលើកោះសង្សារ ដែលគ្រប់គ្នាល្បីថាគ្មានសំណាងទៅដល់
ចន្លោះមិនឃើញ
កោះសង្សារ គឺជាតំបន់ទេសចរណ៍ដ៏ប្រណីតមួយរបស់កម្ពុជា ប៉ុន្តែកម្រមានជនជាតិខ្មែរទៅស្នាក់កម្សាន្តណាស់ ព្រោះតែតម្លៃហាក់ខ្ពស់បន្តិច។ ភាគច្រើនមានតែជនបរទេសប៉ុណ្ណោះដែលស្វែងរកកន្លែងស្ងប់ស្ងាត់ បានមកស្នាក់អាស្រ័យបែបឯកជន ក្នុងតម្លៃមួយយប់ខ្ទង់ពាន់ដុល្លារ។
បុគ្គលិកម្នាក់លើកោះសង្សារបានប្រាប់ Sabay ថា តម្លៃបន្ទប់អាស្រ័យទៅលើរដូវមនុស្សដើរលេងច្រើននិង រដូវមនុស្សដើរលេងតិច (Hight Seasonនិង Low Season) ប៉ុន្តែជាទូទៅតម្លៃប្រមាណជាង១ពាន់ដុល្លារឡើងទៅ។ សម្រាប់វីឡាលើភ្នំមានតម្លៃទាបជាងគេបំផុត បន្ទាប់មកប្រភេទវីឡាមើលទេសភាពសមុទ្រ និងថ្លៃបំផុតនោះគឺ វីឡាលើទឹក។
បើតាមតម្លៃ ដែលបង្ហោះលើទំព័រ booking.com បានបង្ហាញថា តម្លៃបន្ទប់ដែលនៅទំនេរសម្រាប់ចុងសប្ដាហ៍នេះ មានតាមប្រភេទដូចខាងក្រោម៖
១. ប្រភេទវីឡាមើលទេសភាពសមុទ្រ (គ្រែ១)
មានអាងហែលទឹកឯកជន អាចគេងដល់ ៣នាក់ តម្លៃ ៦ ៧៨៥ ៩៣៦រៀល (ប្រហែល ១៦៥០ដុល្លារ) រួមបញ្ចូលទាំងអាហារពេលព្រឹក
មានអាងហែលទឹកឯកជន អាចគេងដល់ ៣នាក់ តម្លៃ ៩ ៥៧១ ២០៥រៀល (ប្រហែល ២៣៣០ដុល្លារ) រួមបញ្ចូលទាំងអាហារ និងសេវាកម្មទាំងអស់
២. ប្រភេទវីឡាលើសមុទ្រ (គ្រែ១)
មានអាងហែលទឹកឯកជន គេងបានដល់ ៣នាក់ តម្លៃ ៩ ០៦៤ ៧៩២រៀល (ប្រហែល ២២១០ដុល្លារ) រួមបញ្ចូលអាហារពេលព្រឹក
មានអាងហែលទឹកឯកជន គេងបានដល់ ៣នាក់ ១១ ៨៥០ ០៦១រៀល (ប្រហែល២៩០០ដុល្លារ) រួមបញ្ចូលទាំងអាហារ និងសេវាកម្មទាំងអស់
៣. ប្រភេទវីឡាលើភ្នំ (គ្រែ២)
មានអាងហែលទឹកឯកជន គេងបានដល់ ៥នាក់ តម្លៃ ១២ ៧១០ ៩៤៦រៀល(ប្រហែល ៣១០០ដុល្លារ) រួមបញ្ចូលអាហារពេលព្រឹក
មានអាងហែលទឹកឯកជន គេងបានដល់ ៥នាក់ តម្លៃ ១៥ ៤៩៦ ២១៥រៀល(ប្រហែល ៣៧៨០ដុល្លារ) រួមបញ្ចូលទាំងអាហារ និងសេវាកម្មទាំងអស់
៤. ប្រភេទវីឡាលើសមុទ្រ (គ្រែ២)
មានអាងហែលទឹកឯកជន គេងបានដល់ ៥នាក់ តម្លៃ ១៣ ៦២២ ៥០៥រៀល (ប្រហែល ៣៣២០ដុល្លារ) រួមបញ្ចូលអាហារពេលព្រឹក
មានអាងហែលទឹកឯកជន គេងបានដល់ ៥នាក់ តម្លៃ ១៦ ៤០៧ ៧៧៤រៀល (ប្រហែល ៤០០០ដុល្លារ) រួមបញ្ចូលទាំងអាហារ និងសេវាកម្មទាំងអស់