រូបភាពដ៏កម្រពីរោងចក្រផលិតសម្ភារៈស្វែងរក Bitcoin
- 2017-08-07 08:15:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដ៏កម្រពីរោងចក្រផលិតសម្ភារៈស្វែងរក Bitcoin
ចន្លោះមិនឃើញ
អាជីវកម្មស្វែងរករូបិយប័ណ្ណអេឡិចត្រូនិក Bitcoin បានរីកដុះដាលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកខ្លះហ៊ានចំណាយដើមយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីដំណើរការស្ថានីយស្វែងរក Bitcoin ដែលកំពុងពេញនិយមខាងលើ។ ដូចនេះ Sabay សូមបង្ហាញរូបភាពមួយចំនួនពីក្នុងរោងចក្រស្វែងរក Bitcoin មួយកន្លែងក្នុងប្រទេសចិន។
រោងចក្រមួយកន្លែងនេះ មានសមត្ថភាពស្វែងរក និងលក់ Bitcoin បន្តទៅកាន់អតិថិជនពេញប្រទេសចិន ហើយកាន់តែពិសេសពួកគេក៏មានផលិត និងលក់ឧបករណ៍ស្វែងរក Bitcoin ដល់អតិថិជនជុំវិញពិភពលោកផងដែរ។
ផលិតផលរបស់រោងចក្រនេះមានដូចជា AntMiner S7 មួយគ្រឿងតម្លៃ ៤៩០ ដុល្លារ និង AntMiner S5 មួយគ្រឿងតម្លៃ ១៤០ ដុល្លារ ហើយត្រូវប្រើម្ដង ១៣ គ្រឿង ដែលអាចរកបានប្រមាណ ២,៥ Bitcoin ក្នុងរយៈពេល ២៤ ម៉ោង ខណៈឧបករណ៍ទាំងនេះត្រូវដំណើរការ ២៤ ម៉ោងលើ ២៤ ម៉ោង។
គិតត្រឹមថ្ងៃ ៧ សីហា ២០១៧ ម៉ោង ២ រសៀលនៅភ្នំពេញ តម្លៃរបស់រូបិយប័ណ្ណអេឡិចត្រូនិកមួយនេះមានប្រមាណ ៣ ២៣៩ ដុល្លារក្នុងមួយ Bitcoin៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖