សំឡេង​មិន​ធម្មតា! តារាគីឡូ​ធ្ងន់​ល្បី​ខាង​​ញ៉ាំ​រូបនេះ ចេញ​បទ​ចម្រៀង​ភ្លាមផ្អើលពេញ​ Facebook

  • 2017-08-08 02:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហ្វេសប៊ុក​ម្នាក់​ដែល​មហាជន​ជា​ច្រើន​ស្គាល់​ថា​ ជា​នារី​​ពូកែ​ខាង​ញ៉ាំ​ ជនជាតិ​កូរ៉េ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​បង្ហាញ​សមត្ថភាព​ច្រៀង​របស់​ខ្លួន។

Yang Soo Bin ជា​ឈ្មោះ​របស់​តារា​ប៉ិន​ញ៉ាំ​រូប​នេះ​ មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​ខាង​ញ៉ាំ​មួយ​មុខ​ទេ​ រូប​សម្រស់​របស់​នាង​ក៏​ស្អាត​ដែរ​ បើ​ទោះ​ជា​មាន​រាង​ធាត់​ទ្រលុកទ្រលន់​ក៏​ដោយ។

អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ ថ្មីៗ​នាង​បាន​ចេញ​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​បទ​ មាន​ចំណងជើង​ថា​ "Just Once” ហើយ​វា​ក៏​ស្ថិត​ក្នុង​អាល់ប៊ុម​ ដំបូង​របស់​នាង​ដែរ។ ពិត​ជា​មិន​ធម្មតា​ ទឹកដម​សំឡេង​របស់​ Soo Bin មាន​លក្ខណៈ​ស្រទន់​ និង​ស្ដាប់​ហើយ​មាន​អារម្មណ៍​លន្លង់លន្លោច​ណាស់៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

គួរ​បញ្ជាក់​ផងដែរ​ថា​ Soo Bin តែង​តែ​បង្ហាញ​វីដេអូ​ញ៉ាំ​ចំណី​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ហើយ​រាល់​ពេល​នាង​បង្ហាញ​ម្ដងៗ​ មាន​អ្នក​ចូល​មើល​រាប់​សែន​នាក់​ ពេល​ខ្លះ​​ចំនួន​នៃការចូលមើលមានដល់រាប់លាន​ដង​ក៏មាន៕

ចុចអាន៖

អត្ថបទ៖ យី សុធារី