ម៉ាឡេស៊ីបើកប្រតិបត្តិការ​ប្រឆាំងភេរវកម្ម ឆ្មក់ចាប់មនុស្ស​ជាង ៤០០នាក់ មុនស៊ីហ្គេម

  • 2017-08-08 04:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ជាង ៤០០​នាក់ ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​ក្នុង​ប្រតិបត្តិការ​វាយ​​ឆ្មក់​ប្រឆាំង​ភេរវកម្ម​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន BBC នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។

អ្នក​ត្រូវ​ចាប់​ឃុំ​ខ្លួន ​បាន​មក​ពី​ប្រតិបត្តិការ​ឆ្មក់​ជា​បន្ត​បន្ទាប់​​នៅ​ទីក្រុង​កូឡាឡាំពួរ​​ ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជា​ជន​ជាតិ​បង់ក្លាដេស ឥណ្ឌា និង​ប៉ាគីស្ថាន។ ​ម៉ាស៊ីន​​ផលិត​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ជាច្រើន​គ្រឿង រួម​ទាំង​ម៉ាស៊ីន​បន្លំ​ឯកសារ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ត្រូវ​បាន​រឹប​អូស​​ទៀត​ផង​។

អាជ្ញាធរ​ក្នុង​ទីក្រុង​ កំពុង​រឹត​បន្តឹង​ខ្លាំង​នៅ​មុន​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រមាណ​មួយ​សប្ដាហ៍​ទៀត។ ការ​ឆ្មក់​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ គេ​ឃើញ​ប៉ូលិស​វាយ​បំបែក​ទ្វារ​ផ្ទះ​សង្ស័យ​ជា​ច្រើន និង​ចាប់​មនុស្ស​ដាក់​​ខ្នោះ​​រាប់​សិប​នាក់​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ស៊ើបសួរ។

អាជ្ញាធរ​អះអាង​ថា ប្រតិបត្តិការ​របស់​ខ្លួន គឺ​សំដៅ​ទៅ​រក​ចាប់​ខ្លួន​បរទេស​ណា​មាន​ឯក​សារ​ធ្វើ​ដំណើរ​ខុស ឬ​បន្លំ​បោក​ប្រាស់​ដែល​គេ​ជឿ​ថា​ អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ភរវក​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ "យើង​​បាន​រក​ឃើញ និង​​ចាត់​វិធាន​ការ​បន្ទាន់​ប្រឆាំង​នឹង​ជន​បរទេស​ដែល​ជាប់​ការ​សង្ស័យ​ជា​មួយ​សកម្មភាព​ភេរវកម្ម"។ ​មន្ត្រី​ប៉ូលិស​ប្រឆាំង​ភេរវកម្ម Ayob Khan ​បញ្ជាក់។

មន្ត្រី​ចូល​រួម​ប្រតិបត្តិការ​ជា​ច្រើន​​នាក់ ​បាន​បំពាក់​ជាមួយ​ឧបករណ៍​ការ​ពារ​ធាតុ​វិទ្យុ​សកម្ម​ផង​ដែរ តែ​មិន​បាន​រក​ឃើញ​សារធាតុ​ទាំង​នោះ​ឡើយ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម